ឃាត់ខ្លួនក្មេងទំនើង៤នាក់នៅពោធិ៍សែនជ័យ
រាជធានីភ្នំពេញ ៖ ក្មេងទំនើង៤នាក់ត្រូវបានកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនកាលពីម៉ោង២១ និង១៥នាទីនៅចំណុចផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈក្មេងទំនើងខាងលើជិះម៉ូតូឌុបគ្នា៤នាក់ ហើយមានលាក់ទុកនូវកូនកំបិតសាំងគីម១ដើមនៅក្នុងកាបូបស្ពាយ ។
តាមសំដីមន្ត្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា មុនឃាត់ខ្លួនក្មេងខាងលើគឺកងកំលាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យកំពុងដាក់គោលដៅឆែកអាវុធជាតិផ្ទុះនៅចំណុចខាងលើ ស្រាប់តែឃើញក្មេងទំនើងទាំង៤នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ីគីនិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ១ CL-៧៣៥២ ឌុបគ្នាគួរឱ្យសង្ស័យ ក៍ឃាត់ធ្វើការត្រួតពិនិត្យ ស្រាប់តែឃើញមានលាក់កាំបិតសាំងគីមមួយដើមនៅក្នុងកាបូបស្ពាយ ក៍ឃាត់ខ្លួនយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យតែម្តង ។
ប្រភពបានប្រាប់ទៀតថា ក្មេងទំនើងទាំង៤នាក់ខាងលើ ១-ឈ្មោះ តើម ណាឃីម អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ, ២-ឈ្មោះហាក់ លីហ៊ួរ អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ, ៣-ឈ្មោះម៉ៅ ឈាង អាយុ១៧ឆ្នាំ ជាសិស្សស្នាក់នៅភូមិដើមស្លែង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង៤-ឈ្មោះទូច សុខចាន់ អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិល្វា ឃុំអង្គពពាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមសំដីក្មេងទំនើងទាំង៤នាក់ខាងលើបានប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនសមត្ថកិច្ចឃាត់ខ្លួន ពួកគេទាំង៤នាក់បាននាំគ្នាអង្គុយផឹកទឹកត្នោតជូរដោយផឹកអស់ចំនួន៦លីត ក្រោយពីផឹកហើយក៏បបួលគ្នាជិះម៉ូតូខាងលើឌុបគ្នាមកលេងភ្នំពេញ ពេលមកដល់ចំណុចខាងលើក៏បានជួបកម្លាំងសមត្ថកិច្ចចម្រុះកំពុងឆែកអាវុធជាតិផ្ទុះ ហើយហៅពួកគេឆែក ស្រាប់តែឃើញកូនកាំបិតសាំងគីមដែលពួកគេទុកនៅក្នុងកាបូបស្ពាយ សមត្ថកិច្ចក៏ឃាត់ពួកគេតែម្តង ។
មេបញ្ជាការរងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា ក្រោយពីឃាត់ខ្លួនក្មេងទំនើង៤នាក់ខាងលើយកមកសាកសួរឃើញថា មិនមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ក៏ទំនាក់ទំនងទៅក្រុមក្រួសារមកធ្វើការធានាឱ្យត្រឡប់ទៅផ្ទះវិញ ៕
ប្រភពពី:កោះសន្តិភាព
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.