0

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ធ្លាក់ប្រឡាយ​ទឹក​ បាក់.ក ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​កាល​ពី​វេលា​ម៉ោង​១០ និង ៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ធ្នូ ២០១៤ នៅ​ចំណុច​មុខ​រោង​ចក្រ ហាតា ផលិត​ក្រដាសការតុង តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៤ ស្ថិត​ក្នុង​ភូមិ​អូរឌឹម សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ ។​ បុរស​រង​គ្រោះ​មាន​ឈ្មោះ ហ៊ិន វិចិត្រ អាយុ២៤ឆ្នាំ ជា​កម្មករោង​ចក្រ ស្នាក់នៅ​ម្តុំ​ពោធិចិនតុង មាន​ប្រពន្ធ​ឈ្មោះ វណ្ណ សុជាតា អាយុ២៥ឆ្នាំ និងមាន​​កូន​ម្នាក់ ។

 ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​រសរង​គ្រោះ​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​អង្គុយ​ផឹក​ស៊ី​ផ្ទះ​មិត្ត​ភក្តិនៅ​ក្នុង​ភូមិ​អង្គ ​ ពេល​កំពុង​តែផឹក​ស៊ី​បាន​បន្តិច​ប្អូន​ថ្លៃ​ស្រី​ក៏ឈឺ​ក្បាល ហើយ​ក៏បាន​សម្រាក​ជូន​ប្អូន​ថ្លៃ​ស្រី ត្រឡប់ទៅ​ផ្ទះ​នៅ​ម្តុំ​សាលា​អនុវិទ្យាល័យ​ប៊ុនរ៉ានី បុរី​១០០​ខ្នង ។ បុរស​រង​គ្រោះ​បាន​ជិះ​​​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌​ខ្មៅ មួយ​គ្រឿង​អត់​មាន​ពាក់​ស្លាក​លេខ បាន​បើក​ឌុប​ប្អូន​ថ្លៃ​ទៅ​ដល់​ផ្លូវ​រទេះ​ភ្លើង​ក៏បាន​ឈប់​ទម្លាក់ប្អូន​ស្រីនៅ​ទី​នោះ ព្រោះមាន​អ្នក​មក​យក​បន្ត ។​

បន្ទាប់ពី​ដាក់ប្អូន​ថ្លៃ​ចុះ​ហើយ​នោះ​បុរស​រង​គ្រោះ​ក៏បានបត់ម៉ូតូ​ជិះ​ត្រឡប់ទៅ​ផ្ទះ​មិត្តភក្តិនៅ​ភូមិ​អង្គ​វិញ ខណៈធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ មិន​ដឹង​ជា​យ៉ាង​ម៉េច​ បុរស​រង​គ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ធ្លាក់ទៅ​ប្រ​ឡាយ​ទឹកនៅ​ខាង​ឆ្វេង​ដៃ បាក់.ក ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្តង ។ ក្រោយពេលកើត​ហេតុ​សពបុ​​រស​រង​គ្រោះត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រណៃ​ណី​ខ្មែរ ។


ប្រភពពី:កោះសន្តិភាព

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top