0

​ធានីភ្នំពេញ ៖ ​កម្ម​ករ​-កម្ម​ការិនី​រោង​ចក្រ​ «​ហួ យ៉ាង» ជាង​១០០នាក់ បាន​នាំគ្នា​ធ្វើ​កូដ​កម្ម​​ដោយអត់​ចូល​ធ្វើការ ដើម្បី​ទាម​ទារ​ល​កុ្ខ​ខណ្ឌ​១៣​ចំណុច​​ពីថៅ​កែរោងចក្រ កាលពី​វេលាម៉ោង០​៧ និង​៣០នាទីព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១៤ នេះ ស្ថិតនៅ​ចំណុច​​​តាមបណ្តោយ​ផ្លូវ​​លេខ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

ប្រភព​បានឱ្យ​ដឹងថា ការ​តវ៉ា​របស់​កម្ម​ករ​-កម្មការិនី​​​នេះ សំខាន់​បំផុត​របស់ពួកគាត់ គឺ​តវ៉ា​​ការ​បញ្ឈប់​​កម្ម​ករ​ដោយ​គ្មាន​មូល​ហេតុ ហើយ​វិញទៀត ប្រសិនជាកម្ម​ករ​សុំ​ច្បាប់ឈប់ គឺ​ថៅ​កែរោង​ចក្រនោះ​បញ្ឈប់​ពីការងារ​តែម្តង ។ ទោះបីជាយ៉ាងណា ជំហាន​ដំបូង​យើង​នៅ​មិនទាន់​ដឹងថា ពួកគាត់​អាច​ទទួល​បាន​ដំណោះស្រាយ​បែបនោះទេ ។

ប្រភពពី:កោះសន្តិភាព

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top