បុរសជនជាតិចិនម្នាក់បើករថយន្តបុករឺុម៉កម៉ូតូពេញទំហឹង សងការខូចខាត៣០០ដុល្លារបញ្ចប់រឿងនៅនឹងកន្លែង
រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាមបើកដោយបុរសជនជាតិចិនបើកបត់ឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករឺុម៉កម៉ូតូបើកដោយបុរសម្នាក់ពេញទំហឹង បណ្តាលឱ្យបុរសបើករឺុម៉កម៉ុតូខ្ទាតចេញពីម៉ូតូទៅលើថ្នល់ស្លប់មួយសន្ទុះដឹងខ្លួនឡើងវិញ ចំណែករថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយឃាត់ទុក។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង ១០នាទីអាធ្រាត្រ ថ្ងៃទី៣០ ធ្នូ ២០១៤ នៅចំណុចមុខផ្សារផេនសល ពោធិចិនតុង តាមបណ្តោយមហាវិថីសហ ព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2K-2527 បើកដោយបុរសជនជាតិចិនម្នាក់ និង រួមដំណើរដោយនារី៣នាក់ បានបើកបរធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុរថយន្តកាមរីឆ្លាមបានបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏បានជ្រុលទៅបុករឺុម៉កម៉ូតូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BC-9511 បើកបរដោយបុរសម្នាក់ក្នុងទិសដៅច្រាសគ្នាពេញទំហឹង បណ្តាលឱ្យបុរសបើករឺុម៉កម៉ុតូខ្ទាតចេញពីម៉ូតូទៅលើថ្នល់ស្លប់មួយសន្ទុះដឹងខ្លួនឡើងវិញ ចំណែករថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយឃាត់ទុកនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុភាគីរថយន្តកាមរីឆ្លាមដឹងថាខ្លួនឯងខុស ក៏បានបង់សងការខូចខាតទៅភាគីរឺុម៉កម៉ូតូចំនួន៣០០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។
ប្រភពពី:កោះសន្តិភាព
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.