បើករថយន្តជែងគ្នាក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតបុករថយន្តធំស្លាប់១ របួសធ្ងន់១
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតូយ៉ូតា បុកជាមួយរថយន្តដឹកទំនិញធុនធំ បណ្តាលឱ្យអ្នកបើករបួសរងធ្ងន់ និងអ្នករួមដំណើរម្នាក់គាបជាប់នឹងរថយន្តរបួសធ្ងន់ តែត្រូវស្លាប់ខណៈពេលដែលនគរបាលជួយសង្គ្រោះដឹកទៅដល់មន្ទីរពេទ្យកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី២៩ ធ្នូ ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ ខាងលិចស្រះដើមអំពិលចម្ងាយ១៥០ម៉ែត្រ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ដំបូងគេឃើញរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរី ពាក់ស្លាកលេខបាត់ដំបង 2A-1040 បើកបរដោយឈ្មោះសា រ៉ុម ង៉ូវ អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានអ្នករួមដំណើរឈ្មោះយ៉ន មោក អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិរការ ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលិចស្រះដើមអំពិលចម្ងាយ១៥០ម៉ែត្រ បានវ៉ារថយន្តធុនតូច១គ្រឿងទៀត រេចង្កូតបុកនឹងរថយន្តធុនធំម៉ាកហ្វុយហ្សូ ពណ៌ស ខៀវ ពាក់ស្លាកលេខស្វាយរៀង3A-0531 ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ត្រូវចំថ្ពាល់ខាងផ្នែកខាងឆ្វេង ហើយអ្នកបើកបររថយន្តធុនធំមិនត្រូវស្គាល់ឈ្មោះ បានគេចខ្លួនបាត់ ។
ប្រភពពី:កោះសន្តិភាព
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.