0
.
រាជធានីភ្នំពេញ ៖ ក្រុម​​ចោរ​​គាស់​ផ្ទះ​​​​៤​នាក់​​ប៉ុនប៉ង​​​ធ្វើ​​សកម្មភាព​គាស់​ផ្ទះ​​ប្រជា​ពល​រដ្ឋ​នៅ​ច្រ​ក​​ឌឿ​ង​ហែម​​ខាង​ក្រោយ​ស្នាក់​​ការ​នគរបាល​​ប៉ុស្តិ៍​​រដ្ឋបាល​​សង្កាត់​អូ​រប្ញ​ស្សី​២ ​​កាលពី​​វេលា​ម៉ោង៣ និង​​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ២០១៤ តែ​ត្រូ​វ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​​ចាប់​បាន​​២​នាក់ ចំណែក​​២​នាក់​ទៀត​រត់គេច​ខ្លួន​​បាត់ ។ ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យ​ដែលត្រូវចាប់ខ្លួន​បាន​ម្នាក់​ឈ្មោះ​ប្រាំង វ​ឌ្ឍ​នា​ អាយុ២៧​ឆ្នាំ ជា​​កម្មករ​លី​សែង​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​​ជួល​ម្តុំ​ផ្សារ​នាគ​​មាស ក្នុងសង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួល​គោក ជន​រូប​នេះ​​ទើប​​ចេញពី​ពន្ធ​នាគារ​បាន​​៣​ខែ ប៉ុណ្ណោះ ​ពាក់ព័ន្ធពី​បទឆក់ ។

ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ហាច ចាន់ ​​អា​យុ​២៨​ឆ្នាំ ​​​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។ តាម​សំដី​ជន​​រង​គ្រោះ​ឈ្មោះ​​គឹ​ម ប៊ុ​ន​ឡេ​ង ភេទ​​ប្រុស អាយុ​២៤​​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​​៣១១E1 Z ផ្លូវ​លេខ​២១៧ បាន រៀបរាប់​​​ឱ្យ​​ដឹង​ថា កាលពី​​វេលា​ម៉ោង​ខាងលើ​ ខ្លួន​ទើប​ចេញ​​ពី​រៀន ក៏ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ដូច​​សព្វដង ​ក៏ប្រទះ​ឃើញ​សោ​​ទ្វារ​បើក​ចំហរ ។

ពេល​នោះ​ខ្លួន​បាន​​ចូល​ទៅ​​ក្នុងផ្ទះ ស្រាប់តែ​ជួប​​ចោរ​២​នាក់​នៅ​ក្នុង​នោះ បម្រុង​​លួច​ទ្រព្យ សម្បត្តិ ។ ឃើញ​ដូច្នោះ​ ខ្លួន​បាន​ស្រែក​​ចោរ​ៗ ស្រាប់តែ​ម្នាក់​​ស្ទុះ​រត់គេច​ខ្លួន​ចេញ​​ក្រៅ​ចុះ​ទៅ​​ក្រោម រីឯ​ម្នាក់​នៅ ខាង​ក្នុង ​​ខ្លួនក៏​បាន​ទាញ​ទ្វារ​បិទ​ចាក់សោ​ទុក​​ម្តុំ ។

 ជន​រង​គ្រោះ​​បន្ត​ថា ពេល​ចាក់សោ​ទ្វា​រ ជន​ម្នាក់​ជាប់​នៅ​ក្នុងផ្ទះ​ ​ហើយ​ខ្លួន​ក៏​បាន​ចុះ​ក្រោម ​ដើម្បី​តាម​ចាប់​ជន​ម្នាក់ទៀត តែ​ជន​នោះ​​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​ប្រគល់​ឱ្យ​ទៅ​នគរបាល​​ប៉ុស្តិ៍​អូ​រឬ​ស្សី​២​រួច​ទៅ​​ហើយ ។

 ​ប្រភពពី:កោះសន្តិភាព

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top