0

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ខណៈ​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បើក​បុក​ទាំង​កំរោល និង​អូស​ជាង​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

 ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន សំណាង អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ដុះ ឃុំ​បាគោ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​សៅ ងួ​ន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។


 ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ឥដ្ឋ ពណ៌​ស​មួយ​គ្រឿង ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CF-0454 មួយ​គ្រឿង បណ្តាល​ឱ្យ​កិន​និង​អូស​ជន​រង​គ្រោះ​ចម្ងាយ​១០​ម៉ែត្រ​ទើប​របូត​ចេញពី​កង់​រថយន្ត​វិញ និង​បាន​អូស​ម៉ូតូ​ទៅ​ចម្ងាយ​៥០​ម៉ែត្រ​ទៀត​ផង​ដែរ ។

ទោះបី​យ៉ាងណា ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ដែរ ។



ប្រភពពី:កោះសន្តិភាព

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top