0

រាជធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយ​ បន្ទាប់ពី​នារី​ជាកម្ម​ការិនី​៣នាក់​ ដោយអត់ទ្រាំនឹង​ការប្រព្រឹត្តិ​របស់បុរសម្នាក់​ដែល​តែង​តែ​លួចបន្លំ​​ស្ទាប​គូទ​របស់​ពួក​នាង​​ទាំង​៣​ជា​រឿយ​ ខណៈ​ពួកនាងទៅងូត​ទឹកនៅ​បន្ទប់ទឹក​រួមមួយ ​ក្នុងផ្ទះ​ជួលមួយ​កន្លែង​​ កាលពីម៉ោង០៩យប់​ថ្ងៃទី​២៨ ធ្នូ ២០១៤ នេះ ស្ថិតនៅភូមិ​ព្រៃ​ខាងជើង សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​ ដោយពួក​គាត់បាន​នាំគ្នា​មក​​ប៉ុស្តិ៍ចោមចៅ​ ដើម្បីធ្វើការប្តឹង​បុរសម្នាក់​នោះ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់ ។

ប្រភពបានឱ្យ​ដឹងថា បុរស​ជាប់ចោទ​ឈ្មោះ​អ៊ិន កសាង អាយុ​៤០​ឆ្នាំ ជា​អ្នករត់ម៉ូតូ​ឌុប មានទីលំនៅ​ក្នុង​​ផ្ទះ​ជួល​ខាងលើ ដោយមាន​ប្រពន្ធ​និង​កូនផងដែរ ។ ចំណែកឯ​នារី​រងគ្រោះទាំង​៣នាក់ ១-ឈ្មោះរី រង អាយុ​១៨​ឆ្នាំ ជា​កម្ម​ការិនី​រោងចក្រ ដោយគាត់​បាន​និយាយ​ថា បុរស​នោះ​បានបន្លំ​ស្ទាបគូទ​គាត់​កាលពី៣ថ្ងៃមុន ២-​ឈ្មោះ​ពាន​ ផល្លា អាយុ​​៣០​ឆ្នាំ បានបន្លំស្ទាបគាត់​កាលពីវេលាម៉ោង​៦ល្ងាច​​ និង​៣-ឈ្មោះ​ហែម ស្រីវ៉ន អាយុ​២០​ឆ្នាំ​ បានបន្លំ​ស្ទាប​គូទ​នៅ​​វេលា​ម៉ោង​​៦ល្ងាច​ដដែល ។

ទោះបីជាយ៉ាងណា បុរស​​ឈ្មោះអ៊ិន កសាង បាន​​ឆ្លើយ​បដិសេធគ្រប់យ៉ាង និងបាន​ទាមទារ​រកភស្តុតាង ។ គួរបញ្ជាក់ថា បុរស​ជាប់ចោទ​ខាងលើ រងការចោទប្រកាន់​ពីនារីៗជាច្រើន​នៅក្នុង​ប្លុកផ្ទះ​ជួល​ខាងលើនោះ ដោយនារី​ខ្លះ​​​មិន​ហ៊ាន​តបតទេ សុខ​ចិត្ត​រើអីវ៉ាន់ចេញពីបន្ទប់នោះ ឯអ្នកខ្លះ​ទៀត​បានរត់មកប្រាប់ប្រពន្ធ​របស់​បុរសខាងលើផង​ដែរ ។ បច្ចុប្បន្នបុរស​ជាប់ចោទ​និង​នារីរងគ្រោះទាំង៣នាក់​ កំពុង​ធ្វើការ​ដោះស្រាយ​នៅក្នុង​ប៉ុស្តិ៍ចោមចៅ ។


ប្រភពពី:កោះសន្តិភាព

Post a Comment

 
Top