0

ខេត្ត​រនគិរី ៖ ចំនួញ​ឈើ​ប្រណីត​នៅ​ស្រុក​អណ្តូង​មាស​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ​ហើយអ្នក​រក​ស៊ីសុទ្ធ​តែកម្លាំង​កង​ប្រដាប់​​អាវុធ ហើយ​សព្វ​ថ្ងៃ​នេះ​គេ​បាន​ឃើញ​ក្រុម​ឈ្មួួញជា​ច្រើន​នាក់​កំពុង​តែដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្តថុនត្រា​ តា​គូម៉ា ឡង់គ្រីស័រ យ៉ាង​គគ្រឹក​គគ្រេង ចេញ​ពី​ស្រុក​អណ្តូង​មាស​យក​ទៅ​លក់​នៅ​តាម​ច្រក​របៀង​​បាសៅ​ ស្ថិត​នៅ​ក្នុង​ឃុំ​ញ៉ាង ។

ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ទាំង​អស់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ភាគ​ច្រើន​ជា​កម្លាំង​ប្រដាប់អាវុធ​ដែល​ឈរ​ជើង​នៅ​ស្រុក​អណ្តូង​មាស​តែម្តង ។ ជាក់ស្តែង​ដូច​ជា​រូប​ភាព​រថយន្ត​ដឹក​ឈើ​ម៉ាក​ថុន​ត្រា​ ពណ៌ខ្មៅ ផ្ទុក​​ឈើ​ប្រ​ណីត​​មួយ​គ្រឿង​ ដឹក​យក​ទៅ​លក់នៅ​ច្រក​របៀង​ខាង​លើ ។ តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តីតូច​តាច​នៅ​សាលា​ស្រុក​អណ្តូង​មាសបាន​ប្រាប់ឱ្យ​ដឹង​ថា មេឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ស្រុក​អណ្តូង​មាស​មាន​ចំនួន​៤​នាក់ ដែល​សុទ្ធ​តែជា​កម្លាំង​ប្រដាប់អាវុធ អ្នក​ក្រីក្រ រក​ស៊ីមិន​បាន​ទេ ហើយ​ឈើ​ប្រណីត​ដែល​កំពុង​តែមាន​ហាង​ឆេង​នៅ​ប្រទេស​វៀតណាម គឺប្រភេទ​ឈើ​ធ្នង់ និង នាង​នួន ដែល​មាន​ទំហំ១០ គុណ ៤០​ ហើយ​និង ១០ គុណ ៥០ ប្រវែង​១.២តឹក​។

ឈើប្រណីត​ទាំង​អស់​នោះ​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​តាម​ស្រុកតាវែង និង ស្រុក​អណ្តូង​មាស ដែលពួក​ឈ្មួញ​មាន​លុយ​ច្រើន​បាន​បញ្ជា​ឱ្យ​បក្ខ​ពួកកាប់ក្នុង​ព្រៃសហគមន៍​នានា ។​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ពី​៩០ ទៅ​១០០​សន្លឹក​ដែល​ស្មើ​និង​៣​ម៉ែត្រគូប​ ដោយ​ក្នុង​មួយ​រថយន្ត​រត់ការ​ឱ្យ​សមត្ថ​កិច្ច​ទាំង​អស់​ជាង​១មឺុន​ដុល្លារ​នៅ​ក្នុង​មួយ​ខែ។​ ប្រជា​ពលរដ្ឋ​បាន​ធ្វើការរិះ​គន់​ថា​សមត្ថ​កិច្ច​ថាគិតតែពី​ប្រមូល​លុយ​ដាក់​ហៅ​ខ្លួន​ឯងមិន​គិត​ពី​ការហិន​ហោច​ធន​ធាន​ធម្មជាតិនោះ​ទេ ។


ប្រភពពី:កោះសន្តិភាព

Post a Comment

 
Top