បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តBMW បុករះរនាំងដែកបាក់អស់៤ផ្ទាំង រថយន្តរលត់បើកទៅមុខលែងរួច
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកBMW ស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើកទៅបុករះរនាំងដែកបាក់អស់ចំនួន៤ផ្ទាំង រងការខូចខាតចំណែករថយន្តរលត់ម៉ាស៊ីនបើកទៅមុខលែងរួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៥០នាទីទៀបភ្លឺឈានចូល ថ្ងៃទី ២៨ ធ្នូ ២០១៤ នៅលើផ្លួវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកBMW ពណ៌ខ្មៅមួយគ្រឿងអត់មានស្លាកលេខ បើកដោយបុរសម្នាក់ស្រវឹងជោកជាំបានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករះរនាំងដែកបាក់អស់៤ផ្ទាំង រងការខូចខាត ហើយរថយន្តបានព្យាយាមបើករត់គេច តែរថយន្តបានរលត់ម៉ាស៊ីន មិនអាចទៅមុខលែងរួចតែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តបង្កខាងលើទៅកានើការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ប្រភពពី:កោះសន្តិភាព
Post a Comment