0

រាជ​ធានី​ភ្នំពេញ​ ៖ រនាំងដែក​ពុះចែកទ្រូង​ផ្លូវចំនួន៥​ផ្ទាំងត្រូវ​បានបាក់​នឹងដួល​រប៉ាត់​រប៉ាយ​ពេញ​តែផ្លូវ​ដោយ​សារ​​រថយន្តកូរ៉ូ​ឡាពណ៌​ខៀវ១គ្រឿង​បើកបរ​ដោយ​បុ រសស្រ​វឹងស្រាម្នាក់បើក​​បុកបាក់​កាល​ពីវេលា​ម៉ោង២​នឹង​៤៥​នាទី​​ទៀបភ្លឺឈាន ចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ​នៅចំណុច​មុខផ្សារពោធិ​ចិនតុង តាម​បណ្តោយ​មហាវិថី​សហព័ន្ឋ​រុស្ស៊ី ​ស្ថិតនៅក្នុង​សង្កាត់កាកាប ​ខណ្ឌពោធិសែនជ័យ ។ នៅកន្លែង​កើតហេតុ​សមត្ថកិច្ចមិន​ទាន់ស្គាល់​អត្តសញ្ញា​ណ​បុរស​ស្រវឹង​ស្រាអ្នក​បើកបរ​រថយន្ត​បង្កហេតុ​នៅ​ឡើយ​ទេ។

 តាមការ​ឱ្យ​ដឹងពី​មន្រ្តីនគរបាល​ចរាចរខណ្ឌ​ពោធិសែនជ័យបា​នឱ្យ​ដឹងថាមុ​នពេល​កើត​ហេតុ គេ​ឃើញ​រថយន្តកូរ៉ូឡា​ពណ៌ខៀវ១​គ្រឿង ពាក់ស្លាក ​លេខស្វាយ​រៀង ​2A-0454បើកបរ​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់​បាន ធ្វើដំ​ណើរយ៉ាង​លឿនតាម​បណ្តោយម​ហាវិថីសហព័​ន្ឋរុស្ស៊ីក្នុង​ទិសដៅពី​កើតទៅ​លិច ស្រាប់​តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​ព្យាយាម​បើកវ៉ាជា​​មួយរថយន្ត១គ្រឿង​នៅពីមុខទើប​បានរេចង្កូ​តជ្រុល​ទៅបុក​រនាំង​ដែកពុះ​ចែកទ្រូង​ផ្លូវបាក់​អស់៥ផ្ទាំង​រួចព្យា​យាមបើក​រត់គេច​រហូតដល់​មុខ​ប្រលាន​យន្ត​ហោះ​ពោធិចិន​តុង​ទើបត្រូវ​សមត្ថកិច្ចធ្វើការ​ឃាត់បាន​ទាំងអ្នកបើកបរ​នឹងរថយន្ត ។

ក្រោយពេល​កើតហេតុសមត្ថកិច្ច​បានធ្វើការ​ស្ទូចយករថយន្ត​នឹងនាំយក​អ្នកបើកបរ​ខាងលើទៅ​ការិយាល័យ​ចរាចរ​ជើង​គោកនៃស្នង​ការដ្ឋាននគរ​បាលរាជធា​នីភ្នំពេញ​ដើម្បីធ្វើការ​ដោះស្រាយ​ទៅតាមផ្លូវច្បាប់។


 ប្រភពពី:កោះសន្តិភាព

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top