អាវុធហត្ថចាប់ខ្លួន ប្តីប្រពន្ធ ២នាក់ ដែលបន្លំលួចលក់ អចលនទ្រព្យ អ្នកដទៃ
ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ នេះ បានចុះទៅចាប់ខ្លួន ប្តីប្រពន្ធ២នាក់ នៅក្បែរបុរីពិភពថ្មី រាជធានីភ្នំពេញ ដែលជាប់ ពាក់ព័ន្ធ នឹងការលួច លក់ អចលនទ្រព្យ របស់អ្នកដទៃ កាលពី៣ឆ្នាំមុន។ មន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ ២នាក់ប្តីប្រពន្ធនេះ រួមមាន ឈ្មោះ ព្រំ អាង អាយុ៦០ឆ្នាំ (ជាប្តី) និង ឈ្មោះ ឆាយ សារឹម អាយុ៥០ឆ្នាំ ។ពួកគេរស់នៅ សង្កាត់ ភ្នំពេញថ្មី ដែលការចាប់ ខ្លួននេះ បានធ្វើឡើងទៅ តាមសាលក្រម កំបាំងមុខ និងសាលដីកាបង្គាប់ ឱ្យចាប់ខ្លួន របស់សាលា ដំបូងរាជធានីភ្នំពេញ ។
សូមជំរាបថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ សាលាដំបូងរាជធានី ភ្នំពេញ បានចេញ សាលក្រម កំបាំងមុខមួយ ដោយតម្រូវឱ្យ ប្តីប្រពន្ធ២នាក់ មានឈ្មោះព្រំ អាង (ប្តី) និង ឆាយ សារឹម (ប្រពន្ធ) រស់នៅសង្កាត់ភ្នំពេញថ្មី សងប្រាក់ជំងឺចិត្ត ទៅជនរងគ្រោះ ជាដើមបណ្តឹង ឈ្មោះ សុង ស្រីណន្នារី ចំនួន៦០លានរៀល ហើយបង្គាប់ឱ្យ សមត្ថកិច្ច តាមចាប់ខ្លួនប្តី ប្រពន្ធទាំង ពីរនាក់នេះ ផងដែរ៕
ប្រភពពី:dap-news
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.