ម៉ូតូដឹកឈើ និងម៉ូតូអ្នកដំណើរ ប៉ះគ្នាដួល បណ្តាលឲ្យ ស្លាប់ម្នាក់ យ៉ាងអាណោចអាធម
ខេត្តរតនគិរីៈ ម៉ូតូដឹកឈើ និងម៉ូតូអ្នកដំណើរ ប៉ះគ្នាដួលបណ្តាល ឲ្យមនុស្សម្នាក់ ស្លាប់យ៉ាង អាណោច អាធម កាលពីវេលាម៉ោង១និង ១៥នាទីថ្ងៃរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវចុះចំណោទ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើតាមសាក្សីក្បែ កន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញម៉ូ តូមួយគ្រឿង ដឹកឈើជា ច្រើនដុំជិះ ពីកើត មកលិចចូលក្រុងបានលុង ស្របពេលដែលម៉ូតូអ្នក ដំណើរជិះម្នាក់ឯង មានទិសដៅពីលិច ទៅកើតក៏ប៉ះ និងម៉ូតូដឹកឈើ ដែលកំពុងបើកល្បឿនលឿន ក៏ដួលបោកក្បាលនិងថ្នល់ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ។
ភ្លាមៗនោះដែរសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងហៅ រថយន្តពេទ្យបង្អែក ខេត្តរតនគិរីដឹកសង្គ្រោះបន្ទាន់។ ចំណែកឯអ្នកជិះម៉ូតូដឹកឈើ ក្រោយពីបុកគ្នាហើយដឹងថា ជនរងគ្រោះសភាពធ្ងន់ធ្ងរក៏ រត់គេចខ្លួន បាត់ស្រមោលតែម្តង ។ បើតាមគ្រូពេទ្យប្រចាំការ មន្ទីរពេទ្យបង្អែកខេត្ត រតនគិរី បា្រប់ឲ្យដឹងថាជនរងគ្រោះខាងលើនេះ ដួលបោកត្រូវក្បាលនិងថ្នល់ ជាតិធ្ងន់ធ្ងរប្រហែលជាស្លាប់តាំងពីកន្លែងកើតហេតុមកម្ល៉េះ ។
ជនរងគ្រោះនេះមានឈ្មោះ ឈៀង ឈា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថារ៉ង ជង ឃុំអូរជុំ ស្រុកអូរជុំ មានមុខរបរជាកម្មករលើកដំឡូង។ សមត្ថកិច្ចបន្ទាប់ពីធ្វើការត្រួតពិនិត្យ សាកសពហើយបានប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។
ជាមួយគ្នានេះដែរ មតិប្រជាពលរដ្ឋ និងមហាជននៅខេត្តរតនគិរី បានធ្វើការរិៈគន់ទៅលើសមត្ថកិច្ចជាច្រើនស្ថាប័ន ចាប់ពីថ្នាក់មូលដ្ឋាន ស្រុក ខេត្ត ក្រសួង ប្រចាំការចាំ រាប់ម៉ូតូដឹក ឈើចូលក្រុងបានលុង ចាំយកលុយពីក្រុមអ្នកដឹកឈើតាមម៉ូតូដោយក្នុងមួយថ្ងៃៗម៉ូតូ៣០-៥០គ្រឿង ដោយពុំគិតពីសុវត្ថិភាព អ្នកធ្វើដំណើរដទៃ ព្រោះថាម៉ូតូដឹកឈើគ្មានបំពាក់ ឧបករណ៍គ្រប់គ្រាន់ នោះទេ សូម្បីតែដឹកឈើពេលយប់ក៏គ្មានភ្លើងបំភ្លឺមើលផ្លូវដែរ ៕
ប្រភពពី: ដើមអម្ពិល
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.