ឈ្មួញនាំស្រូវចេញទៅប្រទេសវៀតណាមយ៉ាងគម្ហុកនៅប្រឡាយទាហ៊ានព្រៃវល្លិ
ខេត្តស្វាយរៀង ៖ ឈ្មួញបាននាំស្រូវទៅលក់ឲ្យវៀតណាមយ៉ាងគម្ហុកក្នុងមួយថ្ងៃៗរាប់ពាន់តោននៅច្រករបៀងប្រឡាយទាហ៊ានដោយឈ្មួញវៀតណាមយកកាណូតនិងទូកប៉ុកចៃធំៗចូលមកដឹកស្រូវក្នុងទឹកដីកម្ពុជាស្ថិតនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៌ ដែលរោងម៉ាស៊ីនខ្មែរគ្មានប្រាក់ប្រមូលទិញ ។ បើតាមរបាយការណ៍មន្រ្តីកសិកម្មស្រុកកំពង់រោទ៌បានប្រាប់កោះសន្តិភាពកាលពីថ្ងៃទី២៧ ធ្នូ ២០១៤វេលាម៉ោង៣រសៀល ថាឈ្មួញបាននាំស្រូវលក់ឲ្យឈ្មួញវៀតណាមនៅចំណុចច្រករបៀងប្រឡាយទាហ៊ានក្នុងមួយថ្ងៃៗប្រមាណ៤០គ្រឿងស្មើ ១,២០០តោន ចាប់តាំងពីរខែវិច្ឆិកាមក ។
ដោយឈ្មួញខ្មែរប្រមូលទិញពីខេត្តពោធិសាត់ កំពង់ធំ កំពង់ចាម ព្រៃវែងនិងក្នុងខេត្តស្វាយរៀង ។ មន្រ្តីដ៏ដែលបន្តទៀតថាតម្លៃស្រូវស្រែវស្សា ស្រូវចម្រុះប្រភេទលេខ១ លក់ឲ្យវៀតណាមក្នុង១គីឡូក្រាមតម្លៃ៤,៨៧០ដុង (ប្រាក់វៀតណាម )ប្រភេទស្រូវអ៊ីអ៊ែរ៥៤ ក្នុង ១គីឡូក្រាមតម្លៃ៤,៥០០ដុង បើគិតជាលុយខ្មែរគឺជាង៨០០រៀលក្នុង១គីឡូ ។
ទាក់ទិនករណីខាងលើនេះលោក ពេជ សាវ៉ាន់អភិបាលស្រុកកំពង់រោទ៌បានមានប្រសាសន៍ថាស្រុកកំពង់រោទ៌ឆ្នាំ២០១៤ប្រជាកសិករធ្វើស្រែវស្សានិងស្រូវប្រដេញទឹកសរុបបានចំនួន២៨,០០០ហិកតាក្នុងមួយហិកតាគិតជាមធ្យមបាន២,៧០០គីឡូក្រាមបើធ្វើស្រូវប្រភេទអ៊ីអ៊ែរ៥៤ក្នុង១ហិកតាគិតជាមធ្យមបាន៤តោនទៅ៦តោនក្នុង១ហិកតា ។ ហើយគិតត្រឹមថ្ងៃ២៧ ធ្នូ ២០១៤នេះ ប្រជាកសិករច្រូតកាត់ប្រមូលផលបាន២,២០០ហិកតានិងកន្លែងមានប្រភពទឹកប្រជាកសិករបន្តព្រោះស្រូវប្រាំងទៀត ។
ប្រភពពី:កោះសន្តិភាព
Post a Comment