រាជធានីភ្នំពេញ ៖ ពស់ថ្លាន់ញីមួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញនាំគ្នាចាប់បានយកទៅប្រគល់ឲ្យ សាលាខណ្ឌច្បារអំពៅត្រូវលោកអភិបាលខណ្ឌជូនរង្វាន់លើកទឹកចិត្តចំនួន៣០ដុល្លារ ដល់ក្រុមអ្នកចាប់បានពស់ថ្លាន់បានកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១០១៤ នៅភូមិតាម៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោកតាងួន អាយុ៤៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិតាម៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅខេត្តព្រៃវែង បានឲ្យដឹងថា នៅវេលាម៉ោងខាងលើពួកគាត់ បានប្រទះឃើញពស់ថ្លាន់ញីមួយក្បាល មានទម្ងន់២៣គីឡូក្រាម មានប្រវែង២ម៉ែត្រ លូន នៅក្នុងដីឡូត៍ ទើបកម្មករមានប្រុសមានស្រីបាននាំគ្នាព័ទ្ធចាប់បានយកទៅប្រគល់ឲ្យ សាលាខណ្ឌច្បារអំពៅ ក៏ត្រូវលោកអភិបាលខណ្ឌប្រគល់រង្វាន់លើកទឹកចិត្តចំនួន៣០ដុល្លារ ដល់អ្នកដែលបានចាប់ពស់ថ្លាន់ខាងលើនេះបាន ។ ពស់ថ្លាន់នេះមួយក្បាលនេះព្រឹកឡើង ទើបលោកអភិបាលប្រគល់ឲ្យខាងអភិរក្សសត្វព្រៃ យកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ៕
Home
»
ព័ត៌មានជាតិ
» ចាប់បានពស់ថ្លាន់ញីមួយក្បាលលោកអភិបាលខណ្ឌផ្តល់រង្វាន់លើកទឹកចិត្ត៣០ដុល្លារ មាន Video
Related Posts
បុរសម្នាក់បើកម៉ូតូធ្លាក់់ប្រឡាយទឹកបាក់.ក ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូធ្លាក់ប្រឡាយទឹក បាក់.ក ស្លាប់នៅនឹងកន្លែងកើតហ[...]
Dec 29, 2014បុរសជនជាតិចិនម្នាក់បើករថយន្តបុករឺុម៉កម៉ូតូពេញទំហឹង សងការខូចខាត៣០០ដុល្លារបញ្ចប់រឿងនៅនឹងកន្លែង
រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាមបើកដោយបុរសជនជាតិចិនបើកបត់ឆ្លងផ្លូវក្នុងល្បឿនលឿន[...]
Dec 29, 2014ព្រឹកនេះកម្មករ-កម្មការិនីរោងចក្រ «ហួ យ៉ាង» ធ្វើកូដកម្មអត់ចូលធ្វើការ ទាមទារលក្ខខណ្ឌ១៣ចំណុច
ធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រ «ហួ យ៉ាង» ជាង១០០នាក់ បាននាំគ្នាធ្វើកូដកម្ម[...]
Dec 29, 2014តខ្សែភ្លើងឆក់ត្រី ឆក់ហើយទុកចោលមិនផ្តាច់ភ្លើងវិញ ក្មេងៗកាន់លេងឆក់ស្លាប់ម្នាក់
ខេត្តព្រៃវែង ៖ កុមារាអាយុ៣ឆ្នាំម្នាក់បានស្លាប់ពេលក្រុមគ្រួសារដឹកដល់មន្ទីរពេទ្យ ដោយសារ[...]
Dec 29, 2014បើករថយន្តជែងគ្នាក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតបុករថយន្តធំស្លាប់១ របួសធ្ងន់១
ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតូយ៉ូតា បុកជាមួយរថយន្តដឹកទ[...]
Dec 29, 2014ចោរ៤នាក់ចូលលួចក្នុងផ្ទះគេកណ្តាលថ្ងៃ តែត្រូវម្ចាស់ទាន់ចាប់បាន២នាក់ ២នាក់ទៀតរត់រួច
. រាជធានីភ្នំពេញ ៖ ក្រុមចោរគាស់ផ្ទះ៤នាក់ប៉ុនប៉ងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរ[...]
Dec 28, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.