0


រាជធានីភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនីរោងចក្រ ខេមបូ ខូថប ប្រមាណជាង ១០០នាក់នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ បានប្រមូលផ្តំុគ្នាជាថ្មីម្តងទៀត ដោយឈានដល់ដុតកង់ឡាននៅមុខរោងចក្រ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តំណាងកម្មករ បានឱ្យដឹងនាព្រឹកនេះថា ការដុតកង់ឡាននេះ បានធ្វើឡើង បន្ចាប់ការតវ៉ាបិទផ្លូវជាតិលេខ៤ កាលពីម្សិលមិញ មិនទាន់ទទួលបានលទ្ឋផល​។តំណាងកម្មករ បន្តថា កូដកម្មរយៈពេលពីរថ្ងៃមកនេះ ដោយសារថៅកែរោងចក្រ រួមនិងសហជីពរបស់ ជូន មុំថុល ខឹងសម្បាក្រុមកម្មនាំគ្នាទៅចូលជាសមាជិកសហជីព របស់លោក ប៉ាវ ស៊ីណា រហូតឈានដល់ការបណ្តេញតំណាង ០៥នាក់ ដែលជាមេសហជីពមូលដ្ឋាន ចេញពីការងារតែម្តង៕





ប្រភព:vow-news

Post a Comment

 
Top