0


អ្នក​លេង​ក្បាច់​គុន​កម្លាំង​ខ្លាំង កែវ រំចង់​ កំពុង​ខិត​ខំ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​សមត្ថភាព​វិជ្ជា​គុន​ឡើង​ដល់​ចំណុច​កំពូល​វិញ​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​មាន​កាល​ពី​ពីរ​បី​ឆ្នាំ​មុន។ លោក កែវ សំខាង ជា​ឪពុក​ និង​ជា​គ្រូ​បង្ហាត់​ផ្ទាល់​របស់​ កែវ រំចង់ បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​កូន​របស់​លោក​មាន​បញ្ហា​លំបាក​បន្តិច​បន្តួច​ដូច​ជា​ប្រពន្ធ​មាន​សុខភាព​មិន​សូវ​ល្អ ប៉ុន្តែ​កូន​របស់​លោក​បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ ពី​ព្រោះ​រំចង់​ឲ្យ​សមត្ថភាព​ខ្លាំង​ដូច​មុន។ «គេ​ព្យាយាម​ណាស់​រាល់​ថ្ងៃ​ ទោះ​ជា​មិន​ប្រកួត​ក៏​គេ​ហាត់​ដែរ ជា​ពិសេស​រត់​រាល់​ព្រឹក ​ដើម្បី​កម្លាំង​កាន់​តែ​ស៊ុហ្វ​បាន​យូរ»។

លោក កែវ សំអាង​បាន​និយាយ។ ចំណែក កែវ រំចង់​ វិញ​បាន​និយាយ​ថា ៖«ខ្ញុំ​ចង់​ឲ្យ​មាន​កម្លាំង​ខ្លាំង​ ស៊ុហ្វ​បាន​យូរ ជា​ពិសេស​ខ្ញុំ​ចង់​ឲ្យ​សាច់​ដុំ​ឡើង​ធំ​ៗ អីចឹង​ហើយ​បាន​ខ្ញុំ​ខំ​ហាត់​រាល់​ថ្ងៃ ទោះ​ជា​ខ្ញុំ​មិន​ប្រកួត​ក៏​ដោយ»។ ជា​រឿយ​ៗ​កែវ រំចង់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​ឧហ្សាហ៍​បង្ហោះ​រូប​ថត​ពី​សកម្មភាព​ហ្វឹកហាត់​ និង​ដើរ​កម្សាន្ត​សកម្ម​ជាង​គេ​នៅ​តាម​បណ្តាញ​សង្គម Facebook។ ពេល​ខ្លះ​រំចង់​ខ្លួន​ឯង​ផ្ទាល់​បាន​យក​រូប​ថត​របស់​ខ្លួន​ប្រៀប​ធៀប​នឹង​អ្នក​ប្រដាល់​សាកល​ល្បី​ឈ្មោះ Manny Pacquiao ទៀត​ផង៕

ប្រភព:vow-news

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top