0

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់ថា ជាមន្ត្រីនគរបាល​​ស្រវឹងស្រា​ជោក​បានផ្ទុះអាវុធ១គ្រាប់​ដោយ​មិន​ដឹង​មូល​ហេតុ​ ​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​១២​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​២៩ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​ចំណុចក្លិប ​​«ស៊ី ធូ» ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពបានឱ្យ​ដឹងថា បន្ទាប់ពី​ផ្ទុះអាវុធ១គ្រាប់រួចមក ជនបង្ក​​ខាងលើ​បាន​ព្យាយាម​បើក​រថ​យន្តគេច​ខ្លួនរហូត​ដល់ស្តុប​​ទួល​ទំពូង១ ក៏​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ធ្វើការ​ស្ទាក់​ចាប់បាន​តែម្តង ។ បច្ចុប្បន្ន​ជនបង្ក​ត្រូវបាន​នាំទីស្នាក់ការ​កង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន ដើម្បីធ្វើការ​សួរនាំ ។ 

ប្រភពពី:កោះសន្តិភាព

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top