0

រាជធានីភ្នំពេញ ៖ រថយន្ត​កុង​តឺន័រមួយគ្រឿង ដែល​ជា​​របស់​ក្រុម​ហ៊ុន​ផែស្ងួត «ហុង ឡេងហួរ» បាន​បើក​បុក​​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​​ បណ្តាលឱ្យខូច​របង​អស់២ផ្ទាំង កាលពីវេលាម៉ោង១០ និង​៤០នាទីយប់​ថ្ងៃទី​២៨ ធ្នូ​ ២០១៤ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​ជាតិ​លេខ១ ក្នុង​សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ មិន​បណ្តាល​​ឱ្យ​មនុស្ស​រងគ្រោះថ្នាក់នោះឡើយ ។ ក្រោយកើតហេតុ ត្រូវ​បាន​​តំណាង​ក្រុ​មហ៊ុន​ចុះមក​សម្រប​សម្រួល​ និង​ធ្វើការ​ដោះស្រាយ​ត្រូវរ៉ូវគ្នា​ផង​ដែរ​ ។

​​​ ប្រភពពី:កោះសន្តិភាព

Post a Comment

 
Top