0

ខេត្តកំពង់ស្ពឺ៖ ដោយសារភាពស្រវឹង គួបផ្សំនឹងចិត្តលួចប្រតិព័ទ្ធស្នេហាផងនោះធ្វើឱ្យបុរសពោះម៉ាយ ម្នាក់ ហ៊ានលបលួចឡើងផ្ទះ អ្នក មេម៉ាយកូន៤ បន្ទាប់ពីផឹកស្រាជាមួយគ្នា កាលពីក្បាលព្រលប់ តែទីបំផុតត្រូវប៉ូលិសដាក់ ខ្នោះពីបទប៉ុនប៉ងលួចទៅវិញ ។ ករណីនេះកើត ឡើង កាលពីថ្ងៃទី១៤ ធ្នូ វេលាម៉ោង១១និង១០នាទីយប់ នៅភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ។ បុរសជាប់ចោទប៉ុនប៉ង លួច បេះដូង អ្នកមេម៉ាយនេះ ឈ្មោះ ហាក់ ដេ អាយុ២៨ឆ្នាំ និងគូកនម្នាក់ទៀតឈ្មោះ ផាន់ ផុន អាយុ២៩ឆ្នាំ ជាកម្មករ និងមានទីលំនៅក្នុង ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ ចំណែកស្ត្រីជាម្ចាស់ផ្ទះឈ្មោះ មៀន ង៉ែត អាយុ៣១ឆ្នាំ ជាអ្នកមេម៉ាយកូន៤ ។ ជនជាប់ចោទឈ្មោះ ហាក់ ដេ បានឱ្យអ្នកយកព័ត៌មានដឹងថា មុនកើតហេតុ រូបគេបានអង្គុយ ផឹកស្រា.សជាមួយអ្នកមេម៉ាយ លុះផឹកយូរៗទៅ រូបគេក៏ស្រវឹង និងនិយាយឡែបខាយចាយ សម្តីដាក់អ្នក មេម៉ាយ មៀន ង៉ែត ក្នុងន័យសុំស្នេហា តែអ្នកមេម៉ាយមិនបាន និយាយស្តីអ្វីតបទេ លុះយប់បន្តិចនាងក៏ ចេញពីកន្លែងផឹក ទៅផ្ទះបាត់ទៅ ។ ឈ្មោះ ហាក់ ដេ បន្តថា ដោយសារតែយល់ថា ខ្លួនឯងពោះម៉ាយ ឯស្ត្រីឈ្មោះ មៀន ង៉ែត ក៏មេម៉ាយដូចគ្នា ក៏ដាច់ចិត្តលបឡើង លើផ្ទះនាង តែម្តង ។ ចំណែកមូលហេតុ ដែលបណ្តាល ឱ្យចិត្តរបស់គេហ៊ានឡើងទៅនោះ ដោយសារតែបានកួចចិត្ត ស្រឡាញ់អ្នកមេម៉ាយ រូបនេះជា យូរមកហើយ លុះនៅពេល ផឹកស្រា.សជាមួយនាង ក៏និយាយឡែបខាយ ម្យ៉ាងដោយឃើញ នាងមិនតបត ក៏នឹកស្មានថា នាងយល់ព្រម តែនាងមិនហ៊ានឆ្លើយ ព្រោះនៅក្នុងចំណោម មនុស្សច្រើន ទើបយប់ឡើងរូបគេក៏ ប្រថុយទាំងគ្រោះថ្នាក់ទៅ រកនាងទាំងយប់បែបនេះ ។ បុរសពោះម៉ាយ ជាប់ចោទបន្តថា ពេលឡើងទៅដល់មិនទាន់ទាំងបានធ្វើអ្វីផង ក៏ត្រូវនាងស្រែកឱ្យ អ្នកជិតខាងជួយ គ្រានោះរូបគេត្រូវ ប្រជាពលរដ្ឋក្នុងភូមិ ចាប់ខ្លួនប្រគល់ឱ្យ សមត្ថកិច្ចតែម្តង ។ បុរសពោះម៉ាយរូបនេះ បង្ហើបថា «យប់ នោះបើកុំតែពួកម៉ាករបស់គេឈ្មោះ ផាន់ ផុន លបទៅជាមួយដែរ ម៉្លេះ សមរូបគេបានសម្រេច ដូចបំណងស្នេហ៍បាត់ទៅហើយ ។ នេះចង្រៃអីមកពីឈ្មោះ ផាន់ ផុន មិនទុក ឱកាសឱ្យរូបគេ ទីបំផុតត្រូវជាប់ខ្នោះទាំង ពីរនាក់ពីបទ ប៉ុនប៉ងលួចទៀត» ។ លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាល ស្រុក ឱរ៉ាល់ បានឱ្យដឹងថា ជនជាប់ចោទទាំងពីរ នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីលបឡើងផ្ទះ ប្រជាពលរដ្ឋប៉ុនប៉ង លួចទ្រព្យសម្បត្តិរបស់ ស្ត្រីរងគ្រោះ ។ ក្រោយឃាត់ខ្លួន ជនជាប់ចោទទាំងពីរនាក់ ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នង ការដ្ឋាន នគរបាលខេត្ត និងបន្តបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ ប្រភពពី​: កោះសន្តិភាព

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top