ព្រះសង្ឃមួយអង្គ តូចចិត្តដោយមាន អាពាធរ៉ាំរ៉ៃ ធ្វើអត្តឃាតចងក សម្លាប់ព្រះកាយ
បន្ទាយមានជ័យ ៖ ព្រះសង្ឃមួយអង្គ តូចចិត្តមានអាពាធរ៉ាំរ៉ៃជាច្រើនឆ្នាំ ទោះបីមានការព្យាបាល យ៉ាងណា ក៏មិនជា សះស្បើយ ទើបសម្រេចចិត្តយកខ្សែអង្រឹងចងក នឹងដើមឈើកម្ពស់ជាង ២ម៉ែត្រ ។ ហេតុការណ៍នេះ បង្កឲ្យមានភាពភ្ញាក់ផ្អើល នៅវេលាម៉ោង ៧ និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង បរិវេណវត្តពោវាលថ្មពួក ស្ថិតនៅភូមិ-ឃុំ-ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រះសង្ឃខាងលើនេះ មានអាពាធរុំារ៉ៃជាច្រើន ប្រចាំកាយ ទោះបីមានការព្យាបាល ថ្នាំពេទ្យ ឱសថខ្មែរបូរាណ យ៉ាងណាក៏ដោយមិនជាសះស្បើយឡើយ លុះយប់ជ្រៅ ឈានចូលថ្ងៃទី២៥ ខែធ្នូ គេបាន ឃើញព្រះខាងលើ ដើចេញក្រៅកុដិម្នាក់ឯង ដោយមិននឹកស្មានថា ទៅធ្វើអត្តឃាតសោះ ។
លោក អ៊ុក សុផាត អធិការដ្ឋាន នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ព្រះសង្ឃធ្វើអត្តឃាតចងក សម្លាប់ព្រះកាយនោះ មាន ព្រះនាម គាំ កាន់រតនា ព្រះជន្ម៤៩ព្រះវស្សា មានស្រុកកំណើត នៅភូមិបាច់សំរាម ឃុំបាច់សំរាម ស្រុកបាណន្ត ខេត្ត បាត់ដំបង បានមកគង់នៅវត្តខាងលើនេះ បានរយៈពេល ១វស្សា ។ ក្រោយពីកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះទៅត្រួតពិនិត្យ នៅចំណុចកើតហេតុ និងធ្វើកោសល្យវិច័យ លើសពព្រះសង្ឃខាងលើ បានសន្និដ្ឋានថា ព្រះសង្ឃរងគ្រោះ ខាងលើនេះ ពិតជាបានយកខ្សែអង្រឹង ចងនឹងដើមឈើ មានកម្ពស់ ជាង២ ម៉ែត្រ ទើបធ្វើសកម្មភាពចងកអង្គឯងតែម្តង ហើយបានស្លាប់រយៈពេល ៥ម៉ោងមកហើយ គ្មាន ស្នាកស្នាមអ្វី ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីនោះទេ ។ បច្ចុប្បន្ននេះសមត្ថកិច្ច បានប្រគល់សព ព្រះអង្គទៅគ្រូចៅអធិការវត្ត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដើម្បីបូជា ព្រះសព ៕
ប្រភពពី:dap-news
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.