0

បាត់ដំបង ៖ យុវជនម្នាក់ បានបើកម៉ូតូលឿន ទៅបុករថយន្តគេ ពីក្រោយ បណ្តាលឱ្យស្លាប់ខ្លួនឯង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ៥៧ និងលេខ៥៨ ផ្លូវលេខ៥៩ ស្ថិតក្នុងភូមិ ស្នួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

 លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឱ្យដឹង កាលវេលាម៉ោង ១៩:០០នាទីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ ៥៧ និងលេខ៥៨ ផ្លូវលេខ៥៩ ស្ថិតក្នុងភូមិស្នួល ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក មានគ្រោះថ្នាក់ចរាចរកើតឡើង១លើក រវាងម៉ូតូ បើកបុកពីក្រោយរថយន្តច្នៃ បណ្តាលឲ្យស្លាប់ អ្នកបើកម៉ូតូ ម្នាក់ ឈ្មោះ ម៉ៅ យូណាន់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ។ អ្នកបើករថយន្តច្នៃ ឈ្មោះ ធឿន ធូ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានរត់គេចខ្លួនបាត់ ។

តាមសាក្សី នៅជិតកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង បានបើកពីលិច ទៅកើត រួចចតស្តាំដៃ ស្រាប់តែមានម៉ូតូ១គ្រឿង ជិះម្នាក់ឯង ក្នុងល្បឿនលឿន មើលផ្លូវមិនឃើញ ក៏ជ្រុលទៅបុក រថយន្តពីក្រោយ ពេញមួយទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ ដោយខ្លួនឯង នៅកន្លែងកើតហេតុតែម្តង ។

 បន្ទាប់ពីកើតហេតុហើយ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ បានចុះទៅ ពិនិត្យ និងវាស់វែង នៅកន្លែងកើតហេតុ រួចជួយដឹកសពជនរងគ្រោះ យកទៅប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ ឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការស្រុកបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕

 ប្រភពពី:dap-news

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top