0

- តុលាការប្រកាសឲ្យ តាមចាប់ខ្លួន សយ សុភា និង យឹម វ៉ាន់ថា ដែលកំពុងគេចខ្លួន ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ និងសម្រេចដាក់គុកយុវជន ៣នាក់ អស់មួយជីវិតពីបទ «ឃាតកម្មគិតទុកជាមុន»

បន្ទាប់ពីពួកគេបានរួមគ្នាអារកសម្លាប់ស្រ្តីថៅកែជនជាតិចិនម្នាក់ កាលពីថ្ងៃទី២ ខែឧស ភា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកតុប ឈុនហេង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៤ថា ជនជាប់ចោទទាំង ៣នាក់ខាងលើនេះ មានឈ្មោះ ទី១- ឈ្មោះ សយ ហ៊ូង ហៅង៉ែត ភេទប្រុស អាយុ ២៣ឆ្នាំ ទី២-ឈ្មោះ សយ សុភា ហៅ ភា ភេទប្រុស អាយុ ២១ឆ្នាំ និង ទី៣-ឈ្មោះ យឹម វ៉ាន់ថា ហៅ ពុំ ភេទប្រុស អាយុ ៣៨ឆ្នាំ។ ជនជាប់ចោទ សយ សុភា និង យឹម វ៉ានថា កំពុងរត់ គេចខ្លួន។

 លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ខាងលើនេះ ត្រូវបានប្រកាន់ពី តំណាងអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ ពីបទ«ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។ សូមបញ្ជាក់ថា លោកស្រី លី ចាំង (Li Zhang) អាយុ ៤៤ ឆ្នាំ ជាជនជាតិចិន ត្រូវបានក្រុមឃាតកចាប់អារក សម្លាប់ កាលពីថ្ងៃទី២ ខែឧស ភា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយការធ្វើឃាតនេះ ជនជាប់ចោទ សយ ហ៊ូង ហៅង៉ែត ត្រូវបានចាប់ខ្លួន ដោយនគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤។ ចំណែកឯ ឈ្មោះ សយ សុភា និង ឈ្មោះ យឹម វ៉ាន់ ថា ហៅ ពុំ បានរត់គេចខ្លួន៕

ប្រភពពី:ដើមអម្ពិល

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top