ក្មេងស្ទាវ៣នាក់សំងំជក់ថ្នាំក្នុងព្រៃត្រូវប៉េអឹមល្បាតប្រទះឃើញឃាត់ខ្លួនម្នាក់រត់រួច២នាក់
ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជក់ថ្នាំញៀនម្នាក់ត្រូវបានកងរាជអាវុធហត្ថស្រុកសំរោងទងធ្វើការឃាត់ខ្លួនខណះសំងំជក់ថ្នាំក្នុងព្រៃ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២និ០៥នាទីអាធ្រាត្រ ថ្ងៃទី២៦ ធ្នូ ២០១៤នៅចំណុចព្រៃល្បោះ ក្នុងភូមិតាអោង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ អូន នាង អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបុរីកម្មករ ក្រុងច្បារមន។ ការឃាត់ខ្លួននេះកងរាជអាវុធហត្ថដកហូតបានសម្ភារបំរើការជក់មួយចំនួននិងថ្នាំញៀននៅសល់១កញ្ចប់ម៉ូតូអេសអិល១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថស្រុកសំរោងទងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
ប្រភពពី:កោះសន្តិភាព
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.