ស្រីស្អាត បើករថយន្ត បង្កគ្រោះ ថ្នាក់ចរាចរ ហើយហាម អ្នកកាសែត មិនឲ្យថត
ភ្នំពេញ ៖ ស្រីស្អាតម្នាក់ បានបើក រថយន្តលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-3658 របស់ខ្លូន ឡើងចិញ្ចើមផ្លូវ ទៅបុកខឿន ទៅមុខលែងរួច ឃើញដូច្នេះ អ្នកកាសែតនាំគ្នាថត ស្រាប់តែស្រីរូបនោះ ស្រែកគំរាមមិនឲ្យអ្នកកាសែត ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ លេខ ៨៤ មុខសណ្ឋាគារហូលីដេរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចមូលដ្ឋាន បាននិយាយថា មុនពេលកើតហេតុ ស្រីស្អាត់រូបនេះ បានបើករថយន្តរបស់ខ្លួនចេញពី ហូលីដេ បំណងឡើងផ្លូវមុនីវង្ស តែមិនដឹងជាយ៉ាងម៉េចស្រាប់ តែទៅបុកខឿនតែម្តង ។ ក្រោយបង្កគ្រោះថ្នាក់ចរាចរហើយ សមត្ថកិច្ច និងសន្តិសុខហូលីដេរ បានជួយគាស់រថយន្ត ហើយយកទៅ ដោះស្រាយគ្នា ក្នុងហូលីដេរ ដើម្បីរឿង ។
ប្រភពពី:dap-news
Post a Comment