0

កណ្តាល ៖ ជនពិការ ជើងម្នាក់ត្រូវបាន ជនសង្ស័យអ្នកភូមិជាមួយ រឹតក ខណៈកំពុងដេកលក់ រួចប្រមូលរបស់ របរ មួយចំនួន គេចខ្លួនបាត់ នៅម៉ោង ប្រមាណ១៦ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅចំណុច ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុន អាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកហ្គេមនៅ ផ្ទះក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាន ជាជនពិការជើងខាងស្តាំ ។ ឯជនសង្ស័យឈ្មោះ រតនា ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ។

 អ្នកភូមិបានឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ រតនានេះ លួចយករបស់របរមួយចំនួន រួមមានទូរស័ព្ទដៃ Iphone 5 មួយគ្រឿង លុយខ្មែរ១០ម៉ឺនរៀល លុយដុល្លារ ២៥ដុល្លារ ។

នៅមុនពេលកើតហេតុ ជនសង្ស័យ រតនា បានមកលេង ហ្កេម នៅក្នុងផ្ទះជនរងគ្រោះ ខណៈដែល ជនរងគ្រោះ អុន អាង កំពុងដេកលក់ គេបានយកខ្សែមកទាក់ក ហើយដាល់មុខ អាងប្រមាណដៃ បណ្តាលឲ្យជំាមុខ រួចក៏គេចខ្លួនទៅបាត់ ឯអាងត្រូវបានក្រុម គ្រួសារ បញ្ជូន មកកាន់មន្ទីរពេទ្យ ៕

ប្រភពពី:ដើមអម្ពិល

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top