ខេត្តព្រៃវែង៖ ជុំវិញការស្លាប់ហើយរស់ឡើងវិញរបស់នារីឈ្មោះ ចាន់ ស្រីរត្ន័ ដែលត្រូវបានកោះសន្តិ ភាពចុះផ្សាយ ចំនួន២លើក រួចមក ហើយនោះ បានបន្សល់ទុកនូវចម្ងល់ ជាច្រើនដែលសាធារណជន ទូទៅចង់ដឹងបំផុត ថាតើនាង ចាន់ ស្រីរត្ន័ មានអាការយ៉ាងម៉េច ទៅហើយ? តើនាងអាចជាសះស្បើយវិញដែរឬទេ? ចម្ងល់ទាំងនេះកោះសន្តិភាពសូម អនុញ្ញាតធ្វើការបកស្រាយជូនតាមរយៈការជួបសំភាសន៍ក្រុមគ្រួសារ នាង ចាន់ ស្រីរត្ន័ នៅព្រឹកថ្ងៃទី២៥ ធ្នូ នៅនឹងផ្ទះរបស់នាង ក្នុងភូមិព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជាមួយនឹងទឹកមុខ ស្រងូតស្រងាត់ លាយឡំ នឹងសំឡេង ខ្សឹកខ្សួល និយាយស្ទើរមិនចេញ អ្នកស្រីដែលជាម្តាយ នាងចាន់ ស្រីរត្ន័ បានឱ្យដឹងថា ក្រោយពីបានបញ្ចូល ខ្យល់អុកស៊ីសែន និងដាក់សេរ៉ូម បាន៣យប់៣ថ្ងៃ គិតពីថ្ងៃទី២២ ដល់ល្ងាចថ្ងៃទី២៤ ធ្នូ សភាពរាងកាយ កូនស្រីរបស់គាត់ បានចាប់ប្រែប្រួល រាងកាយទាំង មូល ចាប់ផ្តើមហើម ជាំខ្មៅ មានទឹក និងឈាមហូរ ចេញតាមមាត់ ច្រមុះ និងភ្នែក។
ដោយឃើញអាការកូនបែបនេះ រូបគាត់ក៏បានហៅគ្រូពេទ្យមកពិនិត្យ តែក្រោយពីពិនិត្យរួចគ្រូពេទ្យគ្រវី ក្បាលប្រាប់ថា អស់សង្ឃឹមហើយ នាងឆ្លងមិនផុត ពីយប់នេះទេ ទើបក្រុមគ្រួសារនាំគ្នា កាត់ចិត្ត ហើយត្រៀមរៀបចំ ធ្វើពិធីបុណ្យសពតែម្តង។ នាង ចាន់ ស្រីរត្ន័ ត្រូវបានក្រុមគ្រួសារដោះសេរ៉ូម និងដកខ្យល់អុកស៊ីសែនចេញ ហើយគ្របក្រណាត់ស នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ធ្នូ ដោយសន្មត់ថា នាងបានស្លាប់បាត់ ទៅហើយ ខណៈដែលជីពចរ និងបេះដូង របស់នាងនៅ លោតនៅឡើយ។
ម្តាយរបស់នាង បានបញ្ជាក់ ទៀតថា នៅវេលាម៉ោង១ រសៀល ថ្ងៃទី២៥ ធ្នូនេះ សាកសពរបស់នាង នឹងត្រូវលាងសំអាត ហើយលើកដាក់ចូល មឈូសតម្កល់ ទុក១យប់ ស្អែកឡើងម៉ោង ១២ថ្ងៃត្រង់ ទើបធ្វើពិធីដង្ហែសព ទៅកាន់វត្ត ឩត្តមសមាគម ដើម្បីធ្វើពិធីបូជា។ ចំណែកកូន ប្រុស-ស្រីទាំង២នាក់ របស់នាង ត្រូវប្តីដើមរបស់នាង នាំយកមកដល់ផ្ទះ វិញហើយ គឺកូនស្រីពៅ អាយុ៣ឆ្នាំ និងកូនប្រុសច្បងអាយុ៥ឆ្នាំ។
លោក លាង ហ៊ី ជាឳពុកនាង ចាន់ ស្រីរត្ន័ បានបញ្ជាក់ថា រូបគាត់ និងក្រុមគ្រួសារមិន ចង់លើកនាងដាក់ មឈូសទាំងមាន ដង្ហើមបែបនេះ ទេ ប៉ុន្តែពួកគាត់ ត្រូវតែកាត់ចិត្ត ព្រោះរាងកាយនាងហើម ជាំខ្មៅស្ទើរទាំងមូល ខ្លួនទៅហើយ ថែមទាំងមានទឹករងៃ និងឈាមហូរចេញ មក តាមមាត់ ច្រមុះ និងភ្នែកទៀត ដូច្នេះមានតែរៀបចំ ដាក់មឈូស បែបនេះទេ ទើបងាយស្រួល ហើយគ្មានក្លិនចេញ មកក្រៅទំរាំដល់ពេល ត្រូវបូជា។ ទោះជាយ៉ាងណាក៏ ដោយពួកគេសង្ឃឹមថា នាងនឹងផុតដង្ហើមស្លាប់ មុនពេលដែលគេលើក នាងដាក់ប៉ាឆាបូជានៅ ថ្ងៃស្អែក នេះ៕
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.