0
ក្រុងប៉ោយប៉ែត ៖ សពបុរសម្នាក់ដែលត្រូវក្មេងប្រទះឃើញ ខណៈទៅបត់ជើងតូចនៅគុម្ពផ្កាបរិវេណ កាស៊ីណូ «ផ្កាយប្រាំ» ត្រូវសមត្ថកិច្ចធ្វើ ការសន្និដ្ឋានថា ជាករណីឃាតកម្ម ព្រោះបន្ទាប់ពិនិត្យរួច ប្រទះឃើញសពមានស្នាមវាយដំ និងស្នាមចាក់ផុងលលាដ៍ក្បាល ដោយនៅជិត សាកសព គេឃើញមានប្រអប់ ឡាំងស្នាមឈាមផងដែរ ដែលអាចសម្លាប់ រួចយកមកបោះចោលទីនោះ ។

 ប្រភពបន្តថា សពនៅមិនស្គាល់អត្តសញ្ញាណដដែល តែត្រូវគេសង្ស័យថា អាចជាជនជាតិថៃ ព្រោះ នៅក្នុងហោ ប៉ៅអាវសាកសពឃើញ មានសំបុត្ររថភ្លើង មួយសន្លឹកពី ខេត្តឆាក់ឆឺនសៅ ស្រុកអារញ្ញ និងនៅលើដៃសពមាន ពាក់កងដៃដែលខាង ប្រជាពលរដ្ឋថៃនិយមពាក់ ផងដែរ ។

គួរបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយ ខណៈប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់នៅក្នុងគុម្ពផ្កា ក្នុង បរិវេណកាស៊ីណូ «ផ្កាយ៥» កាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី២៥ ធ្នូ ២០១៤ នេះ ស្ថិតនៅក្នុង ភូូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ទោះបីជាយ៉ាងណា យើងនៅមិនទាន់បានកំណត់អត្តសញ្ញាណបាននោះទេ ព្រោះសមត្ថកិច្ចបានធ្វើការ ព័ទ្ធជុំវិញកន្លែងកើតហេតុដោយមិន អនុញ្ញាតឱ្យចូល ទៅជិតសាកសពឡើយ ដោយគ្រាន់តែដឹងថា សពមានសភាពស្រាត ននលគោក ។ ទន្ទឹមនឹងនេះ ក៏មិនទាន់ដឹងមកពី ករណីអ្វីដែរ ៕


Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top