0


រាជ​ធានី​​ភ្នំពេញ ​​៖ យុវជន៣​នាក់ស្រវឹង​ជិះម៉ូតូ​ឌុបគ្នា​ក្នុងល្បឿន​លឿន​ជ្រុល​ទៅបុក​ផ្ទប់ចំហៀង​ផ្នែកខាង ឆ្វេង​រថយន្ត​​ឡិចស៊ិស RX350 ​ពេញទំហឹង ​​បណ្តាល​ឱ្យ​យុវជន​ទាំង៣នាក់​រងរបួស​​បែកមុខបែកមាត់ ​ចំណែក​ម៉ូតូ និង​រថយន្តរ​ងការខូច​ខាតដូចគ្នា ​។ ដែលហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ​កើតឡើង​នៅ ចំណុច​ទល់​មុខ​នឹង​ច្រកចូល​ផ្សារស្ទឹងមាន​ជ័យថ្មី ស្ថិតតាមប​ណ្តោយផ្លូវព្រះ​មុន្នីរ៉េត​ ក្នុង​សង្កាត់ស្ទឹង​មានជ័យ ​ខណ្ឌមាន​ជ័យ កាលពី​វេលាម៉ោង ​១៩ និង ​៣០នាទីយប់​ថ្ងៃទី២៤ ​ខែធ្នូ​ ឆ្នាំ២០១៤ ។

តាម​ប្រភព​ពីកន្លែង​កើតហេតុបា​នឱ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ ​​យុវជនជាម្ចាស់​ម៉ូតូទាំង​៣នាក់​ខាង​លើ បាន​ជិះម៉ូតូមួយ​គ្រឿងម៉ាក​ឃ្លីក ​ ស៊េរីឆ្នាំ២០១០​ ពណ៌ខ្មៅ ​ពាក់ស្លាក​លេខកំពង់​ចាម ​1F-0459 ជិះឌុប​គ្នា​តាម​បណ្តោយ​ផ្លូវព្រះមុន្នីរ៉េត ​ទិសដៅ​ពីត្បូង​ទៅជើង ​ ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែវ៉ាក់អឺ​ ជាមួយ​នឹងរថយន្ត​មួយគ្រឿង​ផ្សេងទៀត​ម៉ាកឡិច​ស៊ិស ​ RX350 ​ពណ៌ស​ មិនចាំ​ស្លាក​លេខ បើកបរ​ចេញ​ពីផ្លូវប៉េតុ​ងច្រក​ចូលផ្សារ​ស្ទឹងមាន​ជ័យថ្មី ​ក្នុង​ល្បឿន ​ល្មម ធ្វើឱ្យ​ភាគីខាង​ម៉ូតូជាន់​ហ្វ្រាំង​មិនស៊ី ក៏ជ្រុល​ទៅបុក​ចំពីចំហៀង​ផ្នែកខាង​ឆ្វេងនៃ​រថយន្តពេញ ​ ទំហឹង​បណ្តាលឱ្យ​យុវជន​ទាំង៣​នាក់ ដួល​បោក​ផ្ទប់​នឹង​រថយន្ត​រងរបួស​បែកមុខ​បែកមាត់ ​រីឯម៉ូតូ​ និងរថយន្ត​ត្រូវគៀប​ជាប់គ្នា​ រងការខូច​ខាតយ៉ាង​ដំណំ​។

ក្រោយ​កើត​ហេតុសមត្ថ​កិច្ចមូល​ដ្ឋានបាន​ចុះអន្តរាគមន៍​ ធ្វើការ​សម្រប​សម្រួល​ភាគីទាំង​២ ​ប៉ុន្តែ ដោយ​សារ​តែ​ភា​គីខាងម្ចាស់​ម៉ូតូទាំង៣​នាក់ខាង​លើមិន​អាចនិយាយ​ចចារគ្នា​បាន ​ព្រោះ​កំពុង​ស្ថិត​ក្នុង ស្ថានភាព​ស្រវឹង​ទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​ទាក់​ទងទៅ​សាច់ញាតិ​ឱ្យ​មក ដោះ​ស្រាយ​សំណង​ជូន ទៅ​ខាងភា​គីម្ចាស់​រថយន្ត រួច​បញ្ចប់​រឿងនៅ​នឹងកន្លែង​កើតហេតុ​ភ្លាមៗ ​ដោយមិនឱ្យ​មានរឿង​វែង ​ឆ្ងាយ​បន្តទៀត ។

Post a Comment

 
Top