ខ្ចីម៉ូតូមិត្តភក្តិជិះដើរលេង ជិះទៅជួបនឹងក្រុមចោរប្លន់ ត្រូវក្រុមចោរភ្ជង់យកទៅបាត់ដោយសុវត្ថិភាព
រាជធានីភ្នំពេញ ៖ យុវជនម្នាក់វ័យប្រមាណ២០ឆ្នាំ ខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួន ម៉ាកស្គូពីស៊េរីឆ្នាំ២០១៥ យកទៅជិះដើរលេង តែសំណាងអាក្រក់ជិះទៅជួបនឹងក្រុមចោរប្លន់ ត្រូវក្រុមចោរប្រើកាំភ្លើងភ្ជង់យកម៉ូតូបានសម្រេចដោយសុវត្ថិភាពនៅចំណុចខាងក្រោយភោជនីយដ្ឋាន ហ្សង់វីហ្សេ ស្ថិតតាមបណ្តោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ២ និង ១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ។
តាមសម្តីរៀបរាប់របស់យុវជនរងគ្រោះដែលមិនបានប្រាប់អំពីអត្តសញ្ញាណរបស់ខ្លួន បានឱ្យដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើងគឺរូបខ្លួន និងមិត្តភក្តិជាច្រើននាក់ផ្សេងទៀតបានជិះម៉ូតូដើរលេងនៅ ម្តុំវិមានឯករាជ្យ ប៉ុន្តែនៅម៉ោងប្រមាណ១ និង ៤៥នាទីអាធ្រាត្រ ថ្ងៃខែដដែល ជនរងគ្រោះបានខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួន មួយគ្រឿងម៉ាកស្គូពី ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ1CT- 2603 ដោយជិះដើរលេងតែម្នាក់ឯង ចំណែកមិត្តភក្តិដែលនៅសល់នាំគ្នាទៅញាំបបរ ។
រហូតមកដល់វេលាម៉ោង ២ និង ១០នាទី រំលងអាធ្រាត្រដែលជាវេលាកើត ហេតុខាងលើ ស្រាប់តែជនរងគ្រោះបានទូរស័ព្ទមកយុវជនជាមិត្តភក្តិខ្លួនម្នាក់ទៀតដែលជាម្ចាស់ម៉ូតូស្គូពី ដោយបានប្រាប់ថា ខ្លួនត្រូវក្រុមចោរប្លន់មួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូយកទៅបាត់ហើយនៅចំណុចទីតាំងខាងលើ។
យុវជនមិត្តភក្តិដែលជាម្ចាស់ម៉ូតូ ឮដូចនេះ ក៏ប្រញាប់មកកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីឱ្យដឹងច្បាស់ថា តើមានរឿងអ្វីកើតឡើងឱ្យពិតប្រាកដ និងប្រញាប់ប្រញាល់ទៅមើលមិត្តភក្តិរបស់ខ្លួនផង ។ ទោះជាយ៉ាងណា ជនរងគ្រោះត្រូវក្រុមចោរ ប្លន់យកម៉ូតូ បាត់ទៅហើយ។
ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និង នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកងទី១ ដើម្បីសាកសួរបន្ថែមអំពីអំពើប្លន់ប្រដាប់អាវុធខាងលើនេះ ។សូមបញ្ជាក់ថា ក្នុងករណីនេះសមត្ថកិច្ចបែរជាសន្និដ្ឋានថា វាអាចនឹងមិនមែនជាករណីប្លន់នោះទេ គឺ “ ពាល ស៊ី ពាល ” ហើយកុហក់មិត្តភក្តិរបស់ខ្លួនថាត្រូវចោរប្លន់យកទៅបាត់ហើយ នេះបើតាមសម្តីរបស់សមត្ថកិច្ចមូលដ្ឋាន។
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.