0

ខេត្តរតនគិរី ៖ ​ផ្លូវ​មួយ​ខ្សែនៅ​ខាង​កើត​ព្រលាន​យន្ត​ហោះ​ក្រុង​បានលុង បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ខាង​មន្ទីរ​សារ​ធារណៈការ​ និង ដឹក​ជញ្ជូន​ខេត្ត​បាន​ធ្វើការ​ជួស​ជុល​ឡើង​វិញរួច​រាល់​ហើយ​ ក៏​ប៉ុន្តែ​មតិមហា​ជន​បាន​ធ្វើការ​រិះ​គន់​ថា​មន្ទីរ​ធ្វើការ​ជួស​ជុល​ខុសបច្ចេក​ទេស ដោយ​សារ​មន្ទីរ​បាន​យក​ដុំ​ថ្ម​ចាក់ពី​លើ​ជង្ហុក​ដោយ​អត់បាន​ចាក់​អ៊ុត​កៅ​ស៊ូ​ពី​លើ​នោះ​ទេ ធ្វើ​ឱ្យ​ហុយ​ដី​ប៉ះ​ពាល់​ដល់​បរិស្ថាន និង សុខ​ភាព​អ្នក​ធ្វើ​ដំណើរ ពេល​ដែលមាន​យាន​យន្ត​បើក​បរ​លឿន​ហើយ​ពេល​ខ្លះ​គេ​សង្កេត​ឃើញ​ដុំ​ថ្ម​បាន​ខ្ទាត​ចេញ​ពី​កង់ម៉ូតូ​ប្លោក​ទៅ​ប៉ះ​អ្នក​បើក​បរ និង កញ្ចក់​រថយន្ត​រង​ការ​ខូច​ខាត​ជា​ញឹក​ញាប់ណាស់ ។

មហាជន​បាន​លើក​ឡើង​ទៀត​ថា ដើម​ចម​ដែល​នាំ​ឱ្យ​ផ្លូវ​រង​ការ​ខូច​ខាត​គឺដោយ​សារ​តែ​រថយន្ត​ប្រ​ភេទ​ធុន​ធំ​ យីឌុប​ដឹក​ស៊ីម៉ង់ត៍​រាប់តោន​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវ​ខាង​លើ​នេះ​រៀង​រាល់​ថ្ងៃ ។ ហើយ​ពេល​ដែល​ផ្លូវ​រង​ការ​ខូច​ខាត​ហើយ​នោះ​ខាង​មន្ទីរ​ចាប់ផ្តើម​ធ្វើការ​ជួស​ជុល​ឡើង​វិញ ប៉ុន្តែខុស​បច្ចេក​ទេស​ដោយ​មិន​បាន​ចាក់អ៊ុត​កៅ​ស៊ូ ធ្វើ​ឱ្យ​ដុំ​ថ្ម​ខ្ទាត​ប៉ះ​អ្នក​ធ្វើ​ដំណើរ​បង្ក​គ្រោះ​ថ្នាក់ ។

 មហាជន​មួយ​ចំនួន​ដែលមិន​ពេញ​ចិត្ត​និង​ការ​ជួស​ជុល​ផ្លូវ​មួយ​ខ្សែ​ខាង​លើ​នេះ​បាន​លើក​ឡើង​ថា ខេត្ត​រតនគិរី​គឺជា​ខេត្ត​មួយ​ដែលមាន​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង អន្តរជាតិ​បាន​ធ្វើ​ដំណើរ​មក​កាន់ទី​ក្រុង​បាន​លុង ប៉ុន្តែស្ថាន​ភាព​ផ្លូវ​មាន​លក្ខណៈហ៊ុយ​ទ្រលោម ដូច​ផ្លូវ​ដី​ក្រហម​តាម​ទី​ជន​បទ បែប​នេះ​​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរណ៍​ធ្វើ​ការរិះ​គន់​ជា​ខ្លាំង​ ។ ម្យ៉ាង​ទៀត​ធ្វើ​ឱ្យ​បាត់បង់សោភ័ណ​ភាព​ទី​ក្រុង​ស្អាត​សម្រាប់​ការ​កម្សាន្ត​របស់​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង​អន្តរ​ជាតិ​ដែល​ធ្វើ​ដំណើរ​មក​កាន់ខេត្ត​មួយ​នេះ ។

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top