តារាសម្តែង និងដើរម៉ូតម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែសង្ស័យចង.ក ធ្វើអត្តឃាតក្រោយមានជម្លោះជាមួយសង្សារ
រាជធានីភ្នំពេញ ៖ តារាសម្តែង និង ដើរម៉ូតម្នាក់ត្រូវបានមិត្តភក្តិនិងម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់នៅលើគ្រែដេក បន្ទាប់ពីទទួលបានព័ត៌ពីសង្សារនារីរងគ្រោះថានារីរងគ្រោះបានចង.ក ធ្វើអត្តឃាតនៅក្នុងបន្ទប់ ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៤ ធ្នូ ២០១៤ នៅចំណុចបន្ទប់លេខ១៦៧ នៃផ្ទះជួលលេខ៦៧-៦៨ តាមបណ្តោយផ្លូវបេតុងលេខ២០៦ ស្ថិតក្នុងភូមិ៩ ក្រុម៥៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
នារីរងគ្រោះមានឈ្មោះ អុល សម្ផស្ស អាយុ២៥ឆ្នាំ ជាតារាសម្តែង និងដើរម៉ូត ស្នាក់នៅផ្ទះជួលនៅកន្លែងកើតហេតុខាងលើ ។ ចំណែកបុរសជាសង្សារមានឈ្មោះ សុខ លី អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ។ ប្រភពព័ត៌មានពីមិត្តភក្តិនារីរងគ្រោះបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅមុនពេលប្រទះឃើញនារីរងគ្រោះដេកស្លាប់លើគ្រែ គឺដោយសារតែបុរសជាសង្សារនារីរងគ្រោះបានទូរសព័្ទមកប្រាប់មិតិ្តភក្តិនារីរងគ្រោះដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នានោះដោយបុរសជាសង្សារនារីរងគ្រោះបាននិយាយតាមទួរស័ព្ទថា << មកមើលមិត្តភក្តិនៅក្នុងបន្ទប់ផង ប្រហែលមិនរស់ទេមើលទៅ >> ហើយក៏បិទទូរស័ព្ទទៅ ។
បន្ទាប់ពីទទួលបានព័ត៌នេះហើយមិត្តភក្តិនារីរងគ្រោះបានទូរសព័្ទប្រាប់ម្ចាស់ផ្ទះជួលឱ្យជួយទៅបើកទ្វារបន្ទប់របស់នារីរងគ្រោះមើលថានារីរងគ្រោះមានបញ្ហាដូចបុរសជាសង្សារនារីរងគ្រោះនិយាយប្រាប់ ឬទេ ? ខណៈម្ចាស់ផ្ទះជួលបើកទ្វារបន្ទប់នារីរងគ្រោះហើយដើរចូលទៅក្នុងបន្ទប់ ក៏ប្រទះឃើញសពនារីរងគ្រោះដេកស្លាប់លើគ្រែក្នុងបន្ទប់ជួលបង្កឱ្យមានការភ្ញាក់ផ្អើល តែម្តង ។ ក្រោយមកម្ចាស់ផ្ទះជួលបានរាយការណ៍ព័ត៌មាននេះឱ្យសមត្ថកិច្ចចុះមកពិនិត្យ កន្លែងកើតហេតុ ហើយជំហានដំបូងគេសន្និដ្ឋានថាសពខាងលើនេះអាចចង.ក និងចង្រឹងបង្អួចស្លាប់ រួចស្រាយទម្លាក់មកដាក់នៅគ្រែគេងជាក្រោយព្រោះនៅលើ សពនារីរងគ្រោះមានស្នាមត្រង់ ក។
ប្រភពពីមិត្តភក្តិនារីរងគ្រោះបានប្រាប់ឱ្យដឹងផងដែរថា កាលពីប៉ុន្មានថ្ងៃមុននារីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយសង្សារយ៉ាងខ្លាំង ហើយម្សិលមិញផងដែរនារីរងគ្រោះក៏បានឈ្លោះប្រកែកគ្នាជាមួយសង្សារម្តងទៀត និង បានលេបថ្នាំងងុយដេកអស់២០គ្រាប់ ប៉ុនប៉ងសម្លាប់ខ្លួនតែមិនស្លាប់ដោយសារម្ចាស់ផ្ទះជួលជួយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។
រហូតមកដល់យប់ទី២៤ធ្នូ២០១៤នេះនារីរងគ្រោះត្រូវបានប្រទះឃើញដេកស្លាប់នៅលើគ្រែបង្កការភ្ញាក់ផ្អើលតែម្តង ។ នៅពេលនេះគេមិនទាន់ដឹងថានារីរងគ្រោះធ្វើអត្តឃាតដោយចង.ក ខ្លួនឯង ឬ យ៉ាងណានៅឡើយទេ ? ហើយក៏មិនដឹងថាបុរសជាសង្សារនៅទីណាដែរ ព្រោះមិនមានអ្នកស្គាល់បុរសនេះច្បាស់ លាស់នោះទេ ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅលើករណីខាងលើនេះហើយ ។
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.