0

ភ្នំពេញ៖ ក្រុមហ៊ុនបុរី៩៩៩ របស់លោក ថោង សារ៉ាត់ បានប្រកាសបង្កើនល្បឿន ការសាងសង់បុរីរបស់ខ្លួនបន្ថែមទៀត តាមកិច្ចសន្យាចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ តទៅ នេះបើតាមការប្រកាសរបស់ ក្រុមហ៊ុនមានជ័យ អ៉ីនធើណេសិនណល អ៉ីនវេសមេន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានអតិថិជនជាច្រើន បានសម្តែងការព្រួយបារម្ភខ្លាចក្រែងគម្រោងបុរីនេះ មិនអាចទៅមុខបាន ក្រោយពេលសមត្ថកិច្ចតាមចាប់លោក ថោង សារ៉ាត់ ជាម្ចាស់ក្រុមហ៊ុននេះ ដែលកំពុងរត់គេចខ្លួន។ សូមបញ្ជាក់ថា ក្នុងសេចក្តីប្រកាសនោះបង្ហាញថា អ្នកស្រី ទាវ ធីតា ជាអគ្គនាយិកា និងគ្រប់គ្រងក្រុមហ៊ុនបុរី ៩៩៩ ដែលគេដឹងថា ជាភរិយាទី២ របស់ថោង សារ៉ាត់៕ 

សេចក្ដីជូនដំណឹង
ប្រភពពី:lookingtoday

Post a Comment

 
Top