0

ភ្នំពេញ ៖ ជនជាតិបារាំងម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ ដោយមានកាំភ្លើង ម៉ាក K54 មួយដើម នៅក្បែរខ្លួន ហើយសព ស្អុយរលួយ ពេញក្នុងបន្ទប់ ដោយមានស្នាមបាញ់ និងចាក់សោ បន្ទប់ជាប់ ។ ក្រោយបញ្ចប់ ការពិនិត្យ កោសល្យវិច័យរបស់ នគរបាលជំនាញ និងពេទ្យតុលាការ រួចម កនោះ បានបង្ហាញ ជនបរទេសរូប បានបាញ់សម្លាប់ខ្លួនឯងតែម្តង។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនបាន បង្ហាញថា តើជនបរទេសរូបនេះ មាន កាំភ្លើងយ៉ាង ដូចម្តេចនោះឡើយ? ភាពភ្ញាក់ផ្អើល ខាងលើនេះ កើតឡើង នៅវេលាម៉ោង ០១ និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង បន្ទប់លេខ ៣០៤ ជាន់ទី២ ផ្ទះសំណាក់ «Khmer Stay» មានទីតាំង ស្ថិតនៅ ផ្ទះលេខ៩៩ ផ្លូវលេខ៦៣ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ 

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា បុរសបរទេស ដែលដេកស្លាប់ នៅក្នុង បន្ទប់ផ្ទះ សំណាក់ ខាងលើ ត្រូវបានស្គាល់ឈ្មោះ តាមលិខិតឆ្លងដែន ឈ្មោះ CHELKOFF CYRIL VICTOR អាយុ៤៧ ឆ្នាំ ជនជាតិបារាំង មុខ របរទេសចរណ៍ ស្នាក់នៅ ក្នុងផ្ទះសំណាក់ «Khmer Stay» កាន់លិខិតឆ្លង ដែនលេខ 13C158241 បានចូល ស្នាក់នៅ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៤ ។ 

អ្នកគ្រប់គ្រងផ្ទះសំណាក់លោក ទឹម ចាន់ណាក់ អាយុ៣៤ឆ្នាំ បានឲ្យដឹងទៀតថា ដោយសារតែមិន បានឃើញ ជនបរទេសនោះសោះ ក៏បានឡើង ទៅមើល ធុំក្លិនស្អុយចេញពី ក្នុងបន្ទប់ ទើបបបួល អ្នកធ្វើការ ជាមួយ នាំគ្នាយកសោ ទៅចាក់បើក ទ្វារមើល ពិនិត្យមើលក៏ ឃើញបុរស ដេកស្លាប់ ដោយមានក្លិនស្អុយ ទៅហើយ ក៏បានបិទទ្វារ រួចរាយការណ៍ ឲ្យសមត្ថកិច្ច តែម្តង ។

 ភ្លាមៗនោះ សមត្ថកិច្ច បានបង្កើត គណៈកម្មការចម្រុះ ចុះពិនិត្យធ្វើ កោសល្យវិច័យ ដោយ គ្រូពេទ្យ ក៏បានប្រទះឃើញកាំភ្លើងម៉ាក K54 មួយគ្រាប់ ដែលបានបញ្ចូលគ្រាប់ ជំនាញបាន សម្រេច ។ គណៈកម្មការ ចម្រុះបានសន្និដ្ឋានជា ជំហានដំបូងថា ជនរងគ្រោះស្លាប់ ដោយការធ្វើ អត្តឃាតបាញ់ សម្លាប់ខ្លួនដោយ មិនដឹងពី មូលហេតុ ។ បច្ចុប្បន្ន សពត្រូវបានបញ្ជូនយកទៅតម្កល់ នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរក ក្រុមគ្រួសារមក ទទួលទៅធ្វើ បុណ្យតាមប្រពៃណី៕


ប្រភព:dap-news

Post a Comment

 
Top