កាលពីព្រឹត្តិការណ៍ IFA 2014 ក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញជាសាធារណៈ នូវប្រភេទស្មាតហ្វូនត្រកូល Note គឺ Galaxy Note 4. តួយ៉ាងការវិវឌ្ឍនៃបច្ចេកវិទ្យា ទូរស័ព្ទក៏មានការកើនឡើងយ៉ាងខ្លាំងក្លា ហើយបានជម្រុញអោយមានការលេចចេញជាសារព័ត៌មានជាច្រើន ដែលបានបង្ហោះចូលទៅក្នុងប្រព័ន្ធអុីនធឺណែត។ ចុះលក្ខណៈពិសេស 3 យ៉ាងដែលយើងខ្ញុំនឹងបកស្រាយមានអ្វីខ្លះ?
1. គុណភាពបង្ហាញអេក្រង់:
បន្ទាប់ពី Galaxy Note 4 បានធ្វើអោយប្រសើរឡើងនៅការបំពេញមុខងារអេក្រង់ ពីការវិវឌ្ឍ Full HD មកទៅជា QHD រួចមកហើយនោះ ដោយឡែក Note 5 ត្រូវបានគេហទំព័រ បរទេសមួយ សូមមិនបង្ហើបឈ្មោះ បានបន្ថែមថាវានឹងមានគុណភាពបង្ហាញអេក្រង់ប្រភេទ UHD ក្នុងកម្រិត 4K ឯណោះ។ ចំណែកឯក្រុមហ៊ុន Samsung នឹងមានការជ្រើសរើសបន្ថែមនៅស្មាតហ្វូនណាផ្សេងទៀត ដែលគួរតែបំពាក់នូវ លក្ខណៈសម្បត្តិដ៏វិសេសវិសាលបែបនេះ នាខែកញ្ញា ឆ្នាំ 2015.
2. ទំហំអេក្រង់:
កម្រិត 4K នឹងត្រូវបានទាញពន្លាត អោយបានពេញលេញក្នុងកម្រិតរូបភាពមួយដែលច្បាស់ល្អ នៅលើ Galaxy Note 5 ទំហំអេក្រង់ 5.9" ដែលមានដង់សុីតេអេក្រង់ 746ppi. ដោយឡែក Samsung អាចនឹងពុំផ្លាស់ប្តូរនោះឡើយ នូវប្រភេទកញ្ចក់ច្បាស់ត្រជាក់ភ្នែក បែបធម្មជាតិគឺ Super Amoled Screen.
3. បន្ទះឈីបល្បឿលឿន ជំនាន់ថ្មី:
ការកត់សម្គាល់ថ្មីមួយ ជុំវិញសកលលោក ដែលថា Galaxy Note 4 គឺដំណើរការនៅលើ បន្ទះឈីប Snapdragon 805 SoC របស់ Qualcomm ជាការពិតណាស់។ ដូច្នេះ Note 5 ត្រូវតែមានការវិវឌ្ឍ ដោយវានឹងពាំនាំមកជាមួយនូវ CPU ទំហំធំ 64-Bit ជាមួយនឹងបន្ទះឈីប របស់ Qualcomm ជំនាន់ចុងក្រោយគឺ Snapdragon 810. RAM ទំហំ 4GB បង្កើនទិន្នន័យម៉ាសុីនដល់ទៅ 128GB.
សរសេរអត្ថបទដោយ: កៅ រក្សា
Subscribe to:
Post Comments (Atom)
Post a Comment