
ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី និងជាវីរៈនារីដ៏ល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្ដ្រកីឡាកម្ពុជាបានចេញមុខ មកបកស្រាយទាក់ទងនឹង រឿងស្រាបៀរអង្គរ បន្ទាប់ពីមានមតិរិះគន់ និងសំណេរផ្លែផ្កាពីសំណាក់ អ្នកគាំទ្រវិស័យកីឡាមួយចំនួននាពេលកន្លងទៅ ។
សូមរំឮកថា បន្ទាប់ពីដណ្ដើមបាន មេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡា Asian Games លើកទី១៧ នៅប្រទេសកូរ៉េខាងត្បូងនោះកញ្ញា ស៊ន សៀវម៉ី ធ្លាប់បានប្ដេជ្ញាចិត្ត ប្រាប់បណ្ដាញសារព័ត៌មាន ជាតិ-អន្ដរជាតិថា ខ្លួននឹងមិនជាប់ពាក់ព័ន្ធការផ្សព្វផ្សាយ ឲ្យផលិតផលគ្រឿងស្រវឹង និងថ្នាំជក់នោះទេ ។ ប៉ុន្ដែដោយមហាជន បានឃើញនូវ រូបថតមួយសន្លឹករបស់វីរៈនារី ស៊ន សៀវម៉ី ដែលមានភ្ជាប់ជាមួយនឹងឡូហ្គោ (Logo ឬស្លាកសញ្ញា) ក្រុមហ៊ុនស្រាបៀរអង្គរនោះ មហាជនក៏បានប្រតិកម្ម ចំពោះការប្ដេជ្ញាចិត្ត ខាងលើតែម្ដង ។
កន្លងមកមានទស្សនិកជនមួយចំនួន បានរិះគន់ទៅនឹង ការប្ដេជ្ញាចិត្តរបស់កញ្ញា ស៊ន សៀវម៉ី តាមរយៈការនិយាយផ្ទាល់មាត់ និងតាមការសរសេរ បង្ហោះលើប្រព័ន្ធទំនាក់ទំនង សង្គម Facebook លក្ខណៈឌឺដងថា ស៊ន សៀវម៉ី មិនផ្សព្វផ្សាយឲ្យផលិតផលគ្រឿងស្រវឹង និងថ្នាំជក់ ប៉ុន្ដែចុះហេតុអ្វីបាន ជាគេឃើញរូបថតកញ្ញាមួយសន្លឹក ដែលគេតែងតែយកទៅប្រើប្រាប់ ក្នុងកម្មវិធីធំៗ ជាពិសេសគឺកម្មវិធីកីឡានោះ មានភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រាបៀរអង្គរទៅវិញ?
ក្រោយមានការរិះគន់ និងមានសំណួរចោទសួរ បែបនេះវីរៈនារី តេក្វាន់ដូ ស៊ន សៀវម៉ី ក៏បានសរសេរ បកស្រាយនៅលើ Facebook ផ្ទាល់ខ្លួនរបស់កញ្ញា ដើម្បីឆ្លើយតបទៅនឹង មន្ទិលសង្ស័យរបស់ អ្នកគាំទ្រខ្លួនវិញថា ខ្លួនមិនមានពាក់ព័ន្ធនឹង ការផ្សព្វផ្សាយពាណិជ្ជកម្ម អ្វីឲ្យក្រុមហ៊ុនស្រាបៀរអង្គរនោះទេ ។
កញ្ញាបានសរសេរថា “ជំរាបសួរពុកម៉ែ បងប្អូន នាងខ្ញុំសូមជំរាបថា ផ្លាកខាងក្រោមនេះ គ្រាន់តែជាការអបអរសាទរ ដល់ជ័យជំនះនាងខ្ញុំប៉ុណ្ណោះ ដោយមានការចូលរួមពី សំណាក់ស្រាបៀរអង្គរ ហើយវាមានដាក់តាំងតែមួយទីតាំងប៉ុណ្ណោះ គឺនៅខាងមុខគណៈកម្មាធិការ ជាតិអូឡាំពិក ។ ហើយមិនមែនជា ការផ្សាយពាណិជ្ជកម្មទេ ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរអង្គរ គឺជាដៃគូឧបត្ថម្ភ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏ចូលរួមចំណែក ឧបត្ថម្ភសម្រាប់ការចូលរួមរបស់យើងខ្ញុំ ក្នុងការប្រកួតកីឡា Asian Games ផងដែរ” ។
ប៉ុន្ដែទោះបីជាមានការ បកស្រាយយ៉ាងនេះក្ដី ក៏នៅតែមានទស្សនិកជនមួយចំនួនតូច បន្ដការរិះគន់ដដែល ដោយហេតុផលថា “មិនខុសគ្នាផង, អ្នកផ្សព្វផ្សាយ គឺធ្វើបែបនេះ ប្រហែលគ្នាហ្នឹង!” នេះបើតាមការ Comment របស់ឈ្មោះ Bun Than ខណៈកញ្ញា ស៊ន សៀវម៉ី ឆ្លើយថា “នាងខ្ញុំមិនបានទៅកាន់ដបស្រាបៀរ ហើយនិយាយផ្សព្វផ្សាយឯណា” ៕
ផ្តល់សិទ្ធិដោយ៖LookingToday
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.