បាត់ដំបង: ប៉ូលិសខេត្តបាត់ដំបង បានកសាសំណុំរឿងបញ្ជូនតាអាចារ្យម្នាក់អាយុ ៦៧ឆ្នាំ ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីតាអាចារ្យ អាយុ ៦៧ឆ្នាំរូបនោះ បានរួមភេទនឹងប្រពន្ធគេ បានសម្រេចជាច្រើនលើក តែចុងក្រោយ ជ្រុះកាបូបកាត ក៏ត្រូវប្តីឃើញ ហើយប្ដឹងប៉ូលិស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤។
លោក សេង លុច នាយរងការិយាល័យប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តបាត់ដំបង បានឲ្យដឹងថា តាអាចារ្យអាយុ ៦៧ឆ្នាំ ដែលឃាត់ខ្លួននោះ ឈ្មោះ មិន សារុន ហៅ លន ជាអាចារ្យ និងជាសមាជិកគណៈកម្មការវត្តបឹងប្រី ស្ថិតនៅភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកស្ត្រីដែលរួមភេទនឹងតានោះ អាយុ ៤៧ឆ្នាំ។លោក សេង លុច បានស្រង់សំដីដើមបណ្ដឹង មកបញ្ជាក់ថា ហេតុការណ៍រួមភេទនោះ បានកើតឡើង តាំងពីម៉ោងជាង ១១ យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅក្រោមផ្ទះស្ត្រីនោះ ស្ថិតនៅក្នុងភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ប៉ូលិសបន្តថា តាអាចារ្យអាយុ ៦៧ឆ្នាំ បានរួមភេទនឹងស្ត្រីអាយុ ៤៧ឆ្នាំ នៅលើគ្រែមុខផ្ទះ កាលម៉ោងជាង ១១ យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។ ស្ត្រី ដែលអះអាងថា តាអាចារ្យ ចាប់រំលោភនោះ បានលាក់ទុកក្នុងចិត្ត មិនបានប្រាប់ប្ដី ឬប្ដឹងប៉ូលិសទេ។ លុះថ្ងៃទី១៩ ខែធ្នូ តាអាចារ្យ បានទៅរួមភេទម្ដងទៀត ហើយជ្រុះកាបូបប្រាក់កាត (អត្តសញ្ញាណប័ណ្ណ) ក៏ត្រូវស្ត្រីនោះ រើសទុក។ ក្រោយមក ស្រាប់តែកូនរបស់គាត់ បានឃើញ ក៏សួរនាំពីកាបូប ដែលរើសបាននោះ មានអ្វីខ្លះ?។ ស្ត្រីនោះ មិនបានប្រាប់កូនប្រុសទេ ស្រាប់តែកូនប្រុសនោះ បានរត់ទៅប្រាប់ឪពុកវា ហើយប្តីរបស់ស្ត្រីនោះ បានជីកសួរនាំពីរឿងកាបូបប្រាក់នោះ។
ពេលនោះ ស្ត្រីនោះ ក៏បានប្រាប់ប្ដីថា តាលន បានចាប់រំលោភរូបគាត់ ២ ទៅ ៣ លើកហើយ។ ចំណែកតាអាចារ្យ អាយុ ៦៧ ឆ្នាំ បានបដិសេធថា លោកតា មិនបានចាប់បង្ខំរំលោភទេ គឺតាមពិត គឺជារឿងត្រូវរ៉ូវគ្នា ណាត់មកជួបគ្នាទេ។ ប៉ុន្តែនៅពេលចុងក្រោយនោះ គាត់បានជ្រុះកាបូបប្រាក់ដាក់កាត នៅផ្ទះស្ត្រីរងគ្រោះ ហើយក៏ត្រូវប្ដី ប្ដឹងប៉ូលិស ចាប់ឃាត់ខ្លួន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ តែម្ដង។ លោក សេង លុច បានបញ្ជាក់ថា តាអាចារ្យអាយុ ៦៧ឆ្នាំនោះ ត្រូវបានប៉ូលិស កសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ពីបទរំលោភប្រពន្ធគេ៕
ប្រភព:vow-news
Home
»
ព័ត៌មានជាតិ
» តាអាចារ្យអាយុ ៦៧ ឆ្នាំ រួមភេទនឹងប្រពន្ធគេ ជ្រុះកាបូបកាត ប្ដីប្ដឹង ជាប់គុក
Subscribe to:
Post Comments (Atom)
Post a Comment