ដើមស្នេហ៍នៃតំណាងរាស្ត្រ និងសកម្មជនប្រឆាំងការបណ្ដេញពីដីធ្លី បានញ៉ាំញីបណ្តាញសង្គម មួយព្រឹកធំ
រាជធានីភ្នំពេញ : រឿងរ៉ាវក្តីស្នេហ៍របស់អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ ជាមួយសកម្មជនប្រឆាំងការបណ្ដេញពីដីធ្លីដ៏ល្បីអ្នកស្រី យ៉ោម បុប្ផា ត្រូវសន្មតជ្រើសរើសថ្ងៃភ្ជាប់ពាក្យព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ នៅផ្ទះរបស់អ្នកស្រី យ៉ោម បុប្ផា ឋិតនៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីពិធីភ្ជាប់ពាក្យបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងមានការចូលរួមពីបណ្តាភ្ញៀវកិត្តិយសរួចមក បណ្តាញសង្គម និងសារព័ត៌មានមួយចំនួនក៏បានសាទរ និង តិះទៀនផងដែរ។ ក្នុងនោះបណ្តាញសង្គមជាច្រើនងាកមកចាប់អារម្មណ៍ត្រង់ស្លាកឈ្មោះ ដែលដំឡើងជាផ្ទាំងបង្ហាញនូវកិត្តិស័ព្ទនានា នៃសាមីពិធី។ល។ ចំណែកអ្នកខ្លះទៀតបានជូនពរសព្វសាធុការជាច្រើនផងដែរ។
ប្រភព:vow-news
Post a Comment