ភ្នំពេញ៖ ជនជាតិ ម៉ុងតាញ៉ាទាំង១៣ នាក់ ដែលទើបយក ចេញពីក្នុងព្រៃ នៅខេត្តរតនគិរីនោះ ត្រូវបានមន្រ្តីសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ និងកម្លាំងសមត្ថកិច្ច កម្ពុជានាំកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដែលស្ថិតនៅ ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះហើយ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ ជនជាតិ ម៉ុងតាញ៉ា ចំនួន៥នាក់ថែមទៀត បាននាំយក ចេញពីព្រៃ មកដល់ស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ដើម្បីរកជំនួយ បន្ទាប់ពីពួកគេ រត់ចេញពីប្រទេសវៀតណាម ហើយសម្ងំលាក់ខ្លួន នៅក្នុងព្រៃអស់រយៈពេល ជាច្រើនសប្តាហ៍មក។
ជនជាតិម៉ុងតាញ៉ាទាំងនេះ បានរត់គេចខ្លួនពីវៀតណាម មកកម្ពុជា ដោយសារតែខ្លាច រដ្ឋាភិបាលវៀតណាម ចាប់ខ្លួន ព្រោះតែពួកគេ កាន់គោរព គ្រិស្ទសាសនា ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា នឹងមិនចាប់បញ្ជូនជនជាតិម៉ុតាញ៉ា ទាំងនេះ ទៅប្រទេសវៀតណាមឡើយ។
ជនជាតិម៉ុងតាញ៉ា ៥នាក់នេះ បានសម្រេចបង្ហាញខ្លួន ជាសាធារណៈ បន្ទាប់ពីមានជនជាតិនេះ ៨នាក់ទៀត ក្នុងចំណោមពួកគេ បានរត់មករកជំនួយ សុំឱ្យរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជតិ ជួយសង្គ្រោះពួកគេ៕
ប្រភពពី: ដើមអម្ពិល
Home
»
ព័ត៌មានជាតិ
» បញ្ជូនជនជាតិ ម៉ុងតាញ៉ា ទាំង១៣នាក់ មកកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅមុខព្រលានយន្តហោះ
Subscribe to:
Post Comments (Atom)
Post a Comment