0
ខេត្តបន្ទាយមានជ័យ ៖ កម្លាំ​ង​​អា​វុធ​ហត្ថ ក្រុង​​ប៉ោយ​ប៉ែត បាន​​តាម​​ប្រ​មាញ់ ជ​នស​ង្ស័យ ៣​​នាក់ ដែល​​បាន​​លួច​​នាំ​​ក្មេង​ស្រី អនី​តិ​ជន​​អា​យុ ១២​​ឆ្នាំ ចាក​​ចេញ​ពី​ផ្ទះ បន្ទាប់​ពី​​ឪ​ពុក​ម្តាយ បាន​​ទៅ​​ដាក់​ពាក្យ​​ប​ណ្តឹង នៅ​​មូល​ដ្ឋាន​​អាវុធ​ហត្ថ កាល​ពី​​វេ​លា​​ម៉ោង ៦​ល្ងាច កាលពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៤ ត្រង់ចំណុច​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន ទទួល​ពាក្យបណ្តឹង ពី​ឪពុកម្តាយ​ក្មេងស្រី ដោយ​មិនដឹងថា កូន​ខ្លួន​ទៅណា​មក​ណា និង​ការភ័យខ្លាច និង​មាន​គ្រោះថ្នាក់ អ្វី​កើតឡើង ចំពោះ​កូនស្រី ទើប​សំរេចចិត្ត មករក​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​។ ពេលនោះ សមត្ថកិច្ច បាន​តាមដាន​ស្រាវជ្រាវ ឈានទៅ​ឃាត់​ខ្លូន ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ បញ្ជូន​មកកាន់​មូលដ្ឋាន​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ និង​បាន​សារភាពថា ពួកខ្លួន​ពិតជា បាន​នាំ​ក្មេងស្រី​ខាងលើ ដើរលេង​ប្រាកដ​មែន​។​

​ជនសង្ស័យ​ទី​១, ឈ្មោះ ជា ពន្លឺ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​២,​ឈ្មោះ គឹម លុយ ភេទ​ស្រី អាយុ ១៧​ឆ្នាំ និង​ទី​៣,​ឈ្មោះ វុ​យ ពិសី ភេទ​ស្រី អាយុ ១៧​ឆ្នាំ ជនស​ង្ស័យ​ខាងលើ មាន​ទីលំនៅ ភូមិ​កើតហេតុ​ខាងលើ ចំណែកឯ​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ព្រំ សីហា ភេទ​ស្រី អាយុ ១២​ឆ្នាំ រស់​ភូមិ​ជាមួយគ្នា​។ បើតាម​ការ​អះអាង ពី​ក្មេងស្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ជន​ទាំង ៣​នាក់ ខាងលើនេះ បាន​នាំ​នាង​ទៅ​ដើរលេង នៅតាម​ក្លិប តាម​ហាង​ខារ៉ាអូខេ និង​បាននាំគ្នា​ទៅ​ដេក នៅតាម​ផ្ទះសំណាក់ ផងដែរ​៕



ប្រភពពី: yolprom

Post a Comment

 
Top