ខេត្ដកណ្ដាល ៖ បុរសម្នាក់ជាថៅកែក្រុមហ៊ុនជាឆាយណាត្រេឌីងត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាននិងភាគីក្រុមគ្រួសារជនរងគ្រោះចាប់ខ្លួនពីបទមនុស្សឃាតប្លន់យកម៉ូតូតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាលបញ្ជូនទៅកាន់តុលាការខេត្ដដើម្បីចាត់ការតាមច្បាប់ ។
ជនត្រូវចោទខាងលើនេះត្រូវបាន សមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ នៅចំណុចទីតាំងក្រុមហ៊ុនលក់ជីយីហោជាឆាយណាត្រេឌីង ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញហើយបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលអស់រយៈពេល៤ថ្ងៃ ទើប លោកគឹម ម៉េង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្ដកណ្ដាលសម្រេចប្រកាសសាលក្រមកាត់ទោសជនត្រូវចោទដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំគិតចាប់ពីថ្ងៃចាប់ខ្លួននិងតម្រូវឱ្យជនត្រូវចោទបង់ សំណងជំងឺចិត្ដទៅក្រុមគ្រួសារជនរងគ្រោះចំនួន៥លានរៀល ។
ជនត្រូវចោទឈ្មោះ ភាវ ជាឆាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាប្រធាន ក្រុមហ៊ុនជាឆាយណាត្រេឌីងលក់ជីមាន ទីលំនៅក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល បច្ចុប្បន្នស្នាក់ នៅក្នុងទីតាំងក្រុមហ៊ុនស្ថិតក្នុងភូមិព្រែក កំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជននេះមានដីកា បង្គាប់ឱ្យចាប់ខ្លួនលេខ៣២ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៦ ចុះហត្ថលេខា ដោយលោក រស់ សារិន ចៅក្រមស៊ើប សួរ និងលោក ឆេង ផាត់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកណ្ដាលចោទប្រកាន់ ពីបទមនុស្សឃាតប្លន់ម៉ូតូដែលបាន ប្រព្រឹត្ដកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៦ នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។ ដោយឡែក ជនរងគ្រោះនៅក្នុងករណីខាងលើនេះ មានឈ្មោះ ហួរ ណារិទ្ធ ហៅព្រលិត ភេទ ប្រុស អាយុ២០ឆ្នាំ (គិតដល់ថ្ងៃកើត ហេតុ) មានទីលំនៅក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ។
ប្រភពពីសមត្ថកិច្ចនគរបាលខេត្ដ កណ្ដាលបានឱ្យដឹងថា កាលពីឆ្នាំ១៩៩៦ កន្លងនៅមានករណីវាយសម្លាប់ប្លន់យកម៉ូតូទៅលើបុរសម្នាក់ឈ្មោះ ហួរ ណារិទ្ធ ហៅព្រលិតនៅភូមិឫស្សី ស្រុកឃុំឈើ ទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាលហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ ។ ក្រោយ មកសមត្ថកិច្ចនគរបាលស្រុកបានសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្ដធ្វើ ការអង្កេតស្រាវជ្រាវរហូតឈានដល់ កំណត់មុខសញ្ញាជនដៃដល់ តែទោះយ៉ាង ណាមុខសញ្ញាសង្ស័យបានរត់គេចខ្លួន បាត់ពីមូលដ្ឋានធ្វើឱ្យសមត្ថកិច្ចជំនាញ កសាងសំណុំរឿងនិងសាវតារជាតិរបស់ជនសង្ស័យបញ្ជូនទៅកាន់តុលាការខេត្ដ ចាត់ការតាមច្បាប់ ។ បន្ទាប់មកមិនបានប៉ុន្មានខែផងនោះតុលាការក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យតែមិនដឹងថា គេ (ជន សង្ស័យ)រត់គេចខ្លួនពួនអាត្មានៅទីណា នោះទេរហូតមកដល់ពេលថ្មីៗនេះក្រុម គ្រួសារជនរងគ្រោះទទួលបានដំណឹងថា ជនសង្ស័យកំពុងរស់នៅក្នុងភាពសុខ សាន្ដនៅក្នុងភូមិព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នោះក្រុមគ្រួសារជនរងគ្រោះក៏បានចូលទៅប្ដឹងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃចាប់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ គ្រាដែល ជនសង្ស័យកំពុងនៅទីតាំងក្រុមហ៊ុន របស់គេ ។
ក្រោយពីឃាត់ខ្លួនបានជនត្រូវចោទ ហើយនោះសមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនជនត្រូវ ចោទទៅកាន់សាលាដំបូងខេត្ដកណ្ដាល តែអ្វីដែលធ្វើឱ្យភាគីក្រុមគ្រួសារជនរង គ្រោះនិងសមត្ថកិច្ចនគរបាលមានការ ងឿងឆ្ងល់នោះគឺតុលាការខេត្ដកណ្ដាល បានពន្យារពេលកាត់ទោសជនត្រូវចោទ រហូតដល់ទៅ៤ថ្ងៃបានសម្រេចកាត់ទោស ជនត្រូវចោទឱ្យជាប់ពន្ធនាគារ ។ ករណីនេះទំនងជាតុលាការខេត្ដកណ្ដាល រង់ចាំចរចាណាមួយពីភាគីជនត្រូវចោទ តែក្រោយមកចរចាមិនត្រូវរ៉ូវគ្នាក៏ សម្រេចកាត់ទោសតែម្ដង ។ ក្រុមគ្រួ សារជនរងគ្រោះរង់ចាំមើលថា តើជន ត្រូវចោទដែលសម្លាប់សាច់ញាតិរបស់ពួកគាត់នោះជាប់ពន្ធនាគារបានរយៈពេល យូរដូចការកាត់ទោសឬយ៉ាងណា ? សូមបញ្ជាក់ផងដែរថា ជនត្រូវចោទ ភាវ ជាឆាយ និងជនរងគ្រោះឈ្មោះ ហួរ ណារិទ្ធ ហៅព្រលិត កន្លងទៅគឺជាមិត្ដ ភក្ដិជិតស្និទ្ធនឹងគ្នាហើយនៅមុនថ្ងៃកើត ហេតុជនត្រូវចោទបានល្បួងឱ្យជនរងគ្រោះ ទិញម៉ូតូមួយគ្រឿងជិះរួចក៏ធ្វើសកម្មភាព សម្លាប់ប្លន់យកម៉ូតូតែម្ដង ៕
ប្រភពពី:vow-news
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.