មើលរឿងក្ដៅសាច់តាមទូរស័ព្ទមកចាប់ក្មេងស្រី២នាក់រំលោភ
ខេត្ដកំពង់ចាម ៖ ក្មេងប្រុសជំទង់ អាយុ១៥ឆ្នាំម្នាក់បានល្បួងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ និងអាយុ៧ឆ្នាំម្នាក់ ទៅរំលោភសេពសន្ថវៈនៅកន្លែងស្ងាត់ត្រង់ចំណុច ទួលថ្មី ស្ថិតក្នុងភូមិអង្គ ឃុំត្រញំងព្រះ ស្រុកព្រៃឈរ ។ ហេតុការណ៏នេះកើតឡើងកាលពី វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៤ ហើយត្រូវបាន ឪពុកម្ដាយក្មេងស្រីរងគ្រោះទាំង២នាក់ ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនល្មើស ។
លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបានប្រាប់ឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ នោះម្នាក់អាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ ៥ឆ្នាំ រស់នៅក្នុងឃុំត្រញំងព្រះ ស្រុកព្រៃ ឈរ ត្រូវបានជនសង្ស័យឈ្មោះ ឡូត ផល្លា ហៅប៉ាវ អាយុ១៥ឆ្នាំធ្វើសកម្ម ភាពចាប់រំលោភសេពសន្ថវៈជាបន្ដ បន្ទាប់នៅនឹងកន្លែងស្ងាត់ ។ លោកអធិការនគរបាលស្រុកព្រៃឈរបានប្រាប់បន្ដថា តាមរយៈសាក្សីម្នាក់ បានឃើញជននេះចាប់ក្មេងស្រីទី១សម្រាត ខោរំលោភហើយខ្ទប់មាត់គំរាមថា“បើហ៊ានស្រែកអញនឹងកាប់១ពូថៅ”។
តែ ដោយក្មេងនោះឈឺខ្លាំងពេកក៏ខំប្រឹងរើ បម្រះរត់ចេញមកផ្ទះដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនៅសល់ក្មេង ស្រីទី២ជនសង្ស័យក៏បានចាប់រំលោភទៀត ប៉ុន្ដែគ្រានោះចៃដន្យត្រូវបានសាក្សីវ័យក្មេងម្នាក់មកទាន់ក៏ស្ដីបន្ទោសឱ្យជន សង្ស័យថា ម្ដេចក៏ធ្វើបែបនេះរួចបាននាំ ក្មេងស្រីរងគ្រោះប្រគល់ឱ្យទៅឪពុកម្ដាយនិងរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលឃុំត្រញំងព្រះចុះមកហៅជនសង្ស័យសួរនាំកាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ស្រុកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ក្មេង ស្រីទាំង២នាក់ខាងលើនោះយកទៅរំលោភ សេពសន្ថវៈដោយពិតប្រាកដមែនដោយសាររូបគេបានមើលរឿងក្ដៅសាច់តាមទូរស័ព្ទដៃរួចក៏មានចំណង់ផ្លូវភេទនិង បានលួងលោមក្មេងស្រីទាំង២នាក់រំលោភតែម្ដង ។ លោកវរសេនីយ៍ត្រីកែវ ស៊ាងហ៊ន់ បញ្ជាក់ថា យោងតាមបណ្ដឹងរបស់ឪពុក ម្ដាយក្មេងស្រីរងគ្រោះទាំង២នាក់នៅ រសៀលថ្ងៃទី២៦ ខែធ្នូ ជនសង្ស័យឈ្មោះ ឡូត ផល្លា ហៅប៉ាវ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានគរបាលខេត្ដដើម្បីចាត់វិធានការតាមច្បាប់ ៕
ប្រភពពី:vow-news
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.