0

ឆ្នាំថ្មី​ជិតចូល​មកដល់​ហើយ ហើយ​មនុស្ស​ជាច្រើន​កំពុងតែ​គិត​អំពី​ការ​សម្រេច​ចិត្ដ​របស់​ពួក​គេ​នៅក្នុង​ឆ្នាំ​២០១៥។ ប្រហែល​ជា​អ្នក​សង្ឃឹម​ថា នឹង​ស្រកទម្ងន់​បាន​ប៉ុន្មាន​ផោន​ និង​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​ទម្លាប់​ទទួល​ទានអាហារ​របស់អ្នក​ ឬក៏​ស្វែង​រក​ការ​កម្សាន្ដ​ថ្មី។ អ្នកថែម​ទាំង​អាច​បញ្ចូល​សេចក្ដី​សម្រេច​មួយចំនួន​ទៅ​ក្នុងបញ្ជី​របស់អ្នក ប៉ុន្ដែ​អ្នកមិន​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​០១​ ខែ​មករា​នោះទេ ដើម្បី​ធ្វើ​ឲ្យ​ប្រាក់​ផ្ទាល់​ខ្លួន​របស់អ្នក​ស្ថិតនៅ​លើ​ផ្លូវ​ត្រឹមត្រូវ​នោះ។ មាន​គន្លឹះ​វៃ​ឆ្លាត​មួយ​ចំនួន​ដើម្បីសម្រេច​ជាមួយ​ប្រាក់​របស់​អ្នក​នៅមុន​ដំណាច់ឆ្នាំ។

១-កំណត់ទិសដ៖ មនុស្ស​ជាច្រើន​រអ៊ូរទាំ​អំពីស្ថាន​ភាព​ប្រាក់​កាស​របស់​ពួកគេ​នៅ​ទូទាំង​ឆ្នាំ ប៉ុន្ដែ​មិន​​ដែល​បាន​គិត​គូរ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះទេ។ ខែ​ធ្នូ​ គឺ​ជាពេល​វេលា​ដ៏​ល្អឥតខ្ចោះ​ដើម្បី​អង្គុយ​ និង​ឆ្លុះ​បញ្ចាំង​អំពី​ទិសដៅ​ហិរញ្ញវត្ថុ​សម្រាប់ឆ្នាំ​ថ្មី។

២-បញ្ឈប់​ទម្លាប់​ទទួល​ទាន​អាហារ​ខាង​ក្រៅ​ដែល​ថ្លៃ៖ រក​ឲ្យ​ឃើញ​ទម្លាប់​ដែល​នាំឲ្យ​ប្រាក់​​របស់អ្នក​ហូរចេញ​ និង​ជំនួស​ដោយ​របៀប​ដែល​ចំណាយ​លុយតិច​ដូច​ជា​ បញ្ឈប់​ទម្លាប់​ទទួល​ទាន​អាហារ​ខាង​ក្រៅ​២ដង​ក្នុង​មួយ​សប្ដាហ៍​​ អ្នក​អាច​សន្សំ​ប្រាក់​បានរហូត​ដល់​៦០០​ដុល្លារ​នៅ​ក្នុង​មួយឆ្នាំ។

៣-ចាប់ផ្ដើម​ប្រយុទ្ធ Credit card debt: Credit card debt៖ (ប័ណ្ណ​ឥណទាន​ជំពាក់) មិន​មែន​ត្រូ​វបាន​លុបបំបាត់​ដោយខ្លួន​វា​នោះទេ។ ដូច្នេះ​ឈប់​ប្រាថ្នា​ចង់​បាន​ការ​ជំពាក់​​ប្រាក់តិច និង​រក​ឲ្យ​ឃើញ​ចម្លើយ​ជាមួយ​នឹង​ផែនការ​ ដើម្បី​ធ្វើ​ឲ្យ​វា​ចេញ​ឲ្យ​ឆ្ងាយ។ ប្រសិន​បើអ្នក​បញ្ឈប់​បាននូវទម្លាប់​អាក្រក់​អំពីប្រាក់​នេះ​ដោយ​ជោគ​ជ័យ​នោះ​ អ្នក​ប្រើប្រាស់​ការ​សន្សំសំចៃ​ដើម្បី​ចាប់​ផ្ដើម​សង​ទូទាត់​ប័ណ្ណ​ឥណទាន​ជំពាក់។

៤-ធ្វើ​ការ​សង​ប្រាក់​កម្ចី​ដែល​មាន​របស់បញ្ចាំ​ពិសេស៖ ការ​សង​ប្រាក់​កម្ចី​មាន​របស់​បញ្ចាំ​ (mortgage) ក្នុង​មួយ​ឆ្នាំ​មិន​គ្រាន់​តែ​កាត់​បន្ថយ​បាន​នូវ​ការ​បង់​ប្រាក់​ការ​នៅ​ក្នុង​ជីវិត​នៃ​ប្រាក់កម្ចី​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​អាច​ជួយ​បញ្ចប់​ការ​សង​ប្រាក់​ mortgage កាន់​តែ​បាន​ឆាប់​ និង​កសាង​នូវ​ចំណែក​ដែល​ម្ចាស់​ទ្រព្យ​ត្រូវ​បាន​តាម​ចំនួន​ប្រាក់​ដែល​បាន​សង​ ហើយ​បាន​យ៉ាង​ឆាប់​រហ័ស។

៥-និយាយ​អំពី​ប្រាក់​ជាមួយ​ដៃគូរបស់​អ្នក៖ បន្ថែម​ទៅ​លើ​កា​របង្កើត​ទិសដៅ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ឆ្នាំ​ខាង​មុន​នេះ អ្នក​ក៏ត្រូវ​ពិភាក្សា​ និង​កែ​ប្រែ​ហិរញ្ញវត្ថុ​គ្រួសារ​ជាមួយដៃគូ​របស់​អ្នក​ផង​ដែរ។ ប្រសិនបើ​អ្នក​ចំណាយ​លើស​នៅ​ក្នុង​ឆ្នាំ​កន្លង​មក​ ឬ​មិន​បាន​សន្សំ​សំចៃ​ឲ្យ​បាន​គ្រប់​គ្រន់​នោះ​ ត្រូវ​រក​ឲ្យ​ឃើញ​នូវ​ផែន​ការ​ថ្មី​នៅ​មុន​ដំណាច់​ឆ្នាំ​ និង​ចាប់ផ្ដើម​ថ្មី​នៅ​ឆ្នាំ​២០១៥។

៦-ប្ដូរ​លេខ​សម្ងាត់​ (password)៖ មិន​ថា​ អ្នក​ប្រើ​ប្រាស់​កិច្ច​ការ​ធនាគារ​នៅក្នុង​កុំព្យូទ័រ​ ឬ​ក៏​បង់​ថ្លៃ​អ្វីៗ​តាម​អ៊ីនធឺណិត​នោះ​ទេ​ ជា​ការ​ឆ្លាត​ អ្នក​ត្រូវ​ប្ដូរ​ password របស់អ្នក​ក្នុង​ពេល​វេលា​ច្បាស់​លាស់។

៧-វាយ​តម្លៃ​ការ​ធានា​រ៉ាប់​រង​ខាង​សុខភាព៖ ប្រសិន​បើ​ការ​ធានា​រ៉ាប់​រង​របស់អ្នក​ផុត​កំណត់​នៅ​ដំណាច់​ខែ​នេះ​ មិនត្រូវ​បន្ដ​ដោយ​មិន​បាន​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​ធានា​របស់​អ្នក​នោះ​ទេ។

៨-ចាប់ផ្ដើម​មូលនិធិ​សង្គ្រោះ​បន្ទាន់៖ ប្រសិន​បើ​អ្នក​ទទួល​បាននូវ​អំណោយ​ជា​ប្រាក់​កាស​ ឬ​ក៏​ប្រាក់​លើក​ទឹកចិត្ដ​ (bonus) ដំណាច់ឆ្នាំ​ អ្នក​អាច​ប្រើ​ប្រាស់​ប្រាក់នេះ​ដើម្បី​ចាប់​ផ្ដើម​ ឬក៏​បន្ថែម​ទៅ​លើ​កញ្ចប់​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់អ្នក។

៩-ពិចារណា​ធ្វើ​បញ្ជី៖ វា​មិនដែល​ឆាប់រហ័ស​ពេក​នោះ​ទេ ដើម្បី​រៀបចំ​សម្រាប់​រដូវ​ពន្ធដារ។ នៅ​មុនដំណាច់​ឆ្នាំ​២០១៤​ ត្រូវ​សម្រេច​ថា តើ​ត្រូវ​ធ្វើ​ជាបញ្ជី​ ឬក៏​មិន​ត្រូវ​ធ្វើ​បញ្ជី​សម្រាប់​ការ​សង​ប្រាក់​របស់អ្នក​នៅឆ្នាំ​ខាងមុខ​នេះ។

១០-ធ្វើ​អំណោយ​សប្បុរស​ធម៌នៅ​ដំណាច់​ឆ្នាំ៖: ប្រសិនបើ​អ្នក​សម្រេច​ធ្វើ​បញ្ជីនោះ​ ត្រូវ​ធ្វើ​ការ​រួម​វិភាគទាន​សប្បុរសធម៌​នៅមុន​​ដំណាច់ឆ្នាំ។ អ្នក​អាច​ធ្វើ​អំណោយ​បាន​គ្រប់យ៉ាង​ ចាប់​ពីប្រាក់​រហូត​ដល់​រថយន្ដ៕


 ប្រភពពី:vow-news

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top