បុរសម្នាក់រវល់ទៅទិញចំនីមាន់ផ្ញើរកូនប្រុស២នាក់ឱ្យអ្នកជិតខាងជួយមើលត្រឡប់មកវិញកូនលង់ទឹកប្រឡាយស្លាប់ទាំង២នាក់
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់នាំកូនទៅកសិដ្ឋានចិញ្ចឹមមាន់ហើយបានទុកកូនប្រុស២នាក់ផ្ញើអ្នកជិតខាងឱ្យជួយមើលដោយខ្លួនជាប់រវល់ទៅទិញចំណីមាន់ ពេលត្រឡប់មកវិញកូនប្រុស២នាក់បានលង់ទឹកស្លាប់បាត់ទៅហើយ ។ សពក្មេងប្រុសទាំងពីរនាក់ត្រូវបានរកឃើញនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ២០១៤ នៅក្នុងប្រឡាយកសិដ្ឋានចិញ្ចឹមមាន់ ស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
កុមារារងគ្រោះដែលលង់ទឹកស្លាប់២នាក់បងប្អូនបង្កើត១.ឈ្មោះ ថុល អាន អាយុ៥ឆ្នាំ ត្រូវជាបងប្រុសច្បង ២.ឈ្មោះ ថុល ធាន អាយុ៣ឆ្នាំ ដែលមានឪពុកឈ្មោះ ចាន់ ថុល អាយុ៣៥ឆ្នាំ មានមុខរបរជាងជួសជុលម៉ាស៊ីនកិនស្រូវ និងម្តាយ ឈ្មោះ គង់ ស្រីមុំ អាយុ៣៣ឆ្នាំ ដែលរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
តាមសម្តីម្តាយក្មេងរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលដែលកូនប្រុសលង់ទឹកស្លាប់ទាំង២នាក់គឺប្តីបានទៅធ្វើការជាងជួសជុលម៉ាស៊ីនកិនស្រូវហើយគាត់បាននាំកូនប្រុស២នាក់ទៅកសិដ្ឋានចិញ្ចឹមមាន់ស្ថិតនៅខាងត្បូងវត្តព្រះពន្លាប្រមាណជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ហើយពេលទៅដល់កសិដ្ឋានប្តីរបស់គាត់បានទុកកូនប្រុស២នាក់បងប្អូននៅកសិដ្ឋានចិញ្ចឹមមាន់ និងបានផ្ញើរឱ្យអ្នកជិតខាងជួយអើតមើល ។
បន្ទាប់មកគាត់ក៏បានជិះម៉ូតូឌុបកូនស្រីពៅទៅរកទិញចំណីមាន់និងទិញម្ហូបនៅផ្សារយះពេលប្រមាណជិត១ម៉ោងក៏បានត្រឡប់មកវិញបាត់កូនប្រុសទាំង២នាក់ ហើយបានសួរអ្នកខាង តែអ្នកជិតខាងឆ្លើយថាមិនបានឃើញក៏ផ្អើលឆោឡោនិងនាំគ្នាដើររក ក៏ឃើញក្នុងប្រឡាយទឹកល្អក់ ក៏មានការសង្ស័យ ហើយបានចុះទៅរាវរកក៏ប្រទះឃើញកូនទាំងពីរលក់ទឹកប្រឡាយជម្រៅមួយម៉ែត្រកន្លះ ស្លាប់បាត់ទៅហើយ។ ក្រោយពេលរកកូនឃើញក្នុងប្រឡាយហើយបន្ទាប់មកបាននាំទៅពេទ្យហើយពរេទ្យប្រាប់ថាក្មេងប្រុសទាំងពិរបានដាច់ខ្យល់ស្លាប់ហើយ ។
ប៉ុន្តែអ្នកជិតនៅតែមិនទាន់អស់ក៏បាននាំគ្នាបង្កាត់ភ្លើងឆ្អើរតាមរបៀបបុរាណតែកូនប្រុសទាំង២នាក់នៅមិនដឹងខ្លួន ហើយបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះភូមិបីសង្កាត់ព្រះពន្លា។
ប្រភពពី:កោះសន្តិភាព
Post a Comment