នគរបាលឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់៤នាក់ ក្រោយពីឆែកឆេរលំនៅដ្ឋានមួយកន្លែង
រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន៤នាក់និងថ្នាំញៀនមួយកញ្ចប់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដែលដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក អ៊ីវ ភារិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួននិងរកឃើញគ្រឿងញៀនក្រោយពីធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែងរួចមក។
ការឆែកឆេរលំនៅដ្ឋាននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែធ្នូ ២០១៤ នៅផ្ទះជួលលេខ៣៣ ផ្លូវលេខ៣៧៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យធ្វើការឃាត់ខ្លួនរួមទាំងថ្នាំញៀនប្រភេទសថ្លាក្រាមចំនួន១កញ្ចប់ ដែលមានតម្លៃប្រហែល១៥០០ដុល្លារ និងរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកសមុទ្រ បាក់ស្លាកលេខភ្នំពេញ២L-៦៥៤៤ មួយគ្រឿង ។
ក្រោយពីកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នេះរួចមក ក៏បន្តទៅធ្វើការឃាត់ខ្លួនផ្ទះស្នាក់នៅជាបន្តនិងបានធ្វើការឃាត់ខ្លួនបានបុរសជាជនសង្ស័យ៣នាក់បន្ថែមទៀត។តាមប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំង៣នាក់ដែលធ្វើការឃាត់ខ្លួនបានក្រោយពីមានការឆែកឆេរផ្ទះនេះគឺកម្លាំងមានសម្ថកិច្ចគ្រាន់តែធ្វើការឃាត់ខ្លួនដើម្បីទៅធ្វើការសួរនាំជាបណ្តោះអាសន្នទេ ។ ការឆែកឆេរលំនៅដ្ឋានរបស់កម្លាំងមានសម្ថកិច្ចនេះដែរគឺធ្វើឡើងក្នុងទ្រង់ទ្រាយធំមួយ ដោយបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងយ៉ាងខ្លាំងផងដែរ ។
ក្រោយពីធ្វើការឆែកឆេរក្នុងផ្ទះជួលរបស់ជនសង្ស័យទាំង៤នាក់ខាងលើរួចហើយ កម្លាំងនគបាលបានរកឃើញមានតែថ្នាំញៀនមួយកញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនតូចតែប៉ុណ្ណោះ។
ប្រភពពី:កោះសន្តិភាព
Post a Comment