លួចម៉ូតូគេបានហើយយកទៅបញ្ចាំ ត្រូវនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវក្របួចជាប់ (មានវីដេអូឃ្លីប)
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៦ ធ្នូ ២០១៤ នេះ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានហើយ យកទៅហាងបញ្ចាំស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះសាំង ណាក់ អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ច្បារអំពៅ២ ។ ចំណែកឯម្ចាស់ម៉ូតូឈ្មោះកូវ ហុង អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣ ផ្លូវ១០១ សង្កាត់ផ្សារដើមថ្កូវ ជិះម៉ូតូសង់ប៊ិិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-7308 ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះ ក៏ត្រូវជនសង្ស័យខាងលើលួចយកទៅបាត់ ។ ខណៈនោះ ម្ចាស់បានទៅរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏នាំគ្នាស្វែងរក ក៏ប្រទះឃើញម៉ូតូ និងជនសង្ស័យនៅកន្លែងបញ្ចាំ រួចក៏ឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ និងម៉ូតូទៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
ប្រភពពី:កោះសន្តិភាព
Post a Comment