ពីរនាក់បងប្អូនបង្កើតលង់ទឹកស្លាប់នៅស្ថានីយ៍ទឹកស្អាតតាយ សេង
ខេត្តរតនគិរី ៖ ក្មេងប្រុសពីរនាក់ត្រូវជាបងប្អូនបង្កើតនិងគ្នាក្រោយចេញពីសាលារៀនបានទៅផ្ទះហូបបាយថ្ងៃត្រង់រួច ក៏បានជិះកង់ពីរនាក់បងប្អូនមកមុជទឹកលេងនៅចំណុចស្ថានីយ៍ទឹកស្អាតតាយ សេង ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ហេតុការនេះកើតឡើង កាលីវេលាម៉ោង២និង៥២នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ។
លោក រុំ សារិទ្ធ មេប៉ុស្តិ៍បឹងកន្សែងបានឱ្យដឹងថា កាលពីវេលាម៉ោងខាងលើលោកទទួលបានដំណឹងពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុនោះ ទើបលោកមេប៉ុស្តិ៍ដឹកនាំកម្លាំងចុះមកពិនិត្យនៅកន្លែងកើតហេតុ ហើយពេលនោះមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងកើតហេតុនិងអ្នកធ្វើដំណើរឆ្លងកាត់នៅកន្លែងនោះចោមរោមមើលហេតុការណ៍គួរឱ្យរន្ធត់នេះ ប្រហែល២០នាទីក្រោយមកក៏ឃើញឪពុកម្តាយ និងប្អូនសាច់ញាតិមកមើលសពកូនដែលស្លាប់ដោយសារលង់ទឹកថ្មីៗ ដោយមានសាភាពនៅទន់នៅឡើយ ពេលនោះឪពុកម្តាយនិងបងប្អូនសាច់ញាតិបានត្រហោយំបោកខ្លួនគ្រប់គ្នា ធ្វើឱ្យអ្នកចោមរោមហេតុការណ៍នោះរន្ធត់ចិត្តគ្រប់តែគ្នា ។
លោកមេប៉ុស្តិ៍បន្តទៀតថាក្មេងប្រុសដែលបានលង់ទឹកស្លាប់ទាំងពីរនាក់បងប្អូននោះ ទី១. មាន ឈ្មោះ វុធ មករា (ហៅអាម៉ាក) ត្រូវជាបង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទី២. ឈ្មោះ វុធ សីហា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ កេ្មងប្រុសទាំង២នាក់នេះជាសិស្សរៀនៅបឋមសិក្សាឡាបានសៀក ដែលមានទីលំនៅភូមិអូរកន្ទិល សង្កាត់អូរកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ បច្ចុប្បន្នសពក្មេងប្រុសទាំងពីរត្រូវបានរថយន្តសង្គ្រោះនៃស្នងការដ្ឋានដឹកសពមកដាក់លំនៅដ្ឋាននៃសពរៀបចំធ្វើបុណ្យតាមប្រពៃណី។
ប្រភពពី:កោះសន្តិភាព
Post a Comment