រថយន្តវីស្តូបើកឆ្លងផ្លូវចូលចាក់សាំងត្រូវរថយន្តក្រឡុកបេតុងបុកពេញទំហឹងរបួសធ្ងន់-ស្រាល៥នាក់
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកវីស្ដូ១គ្រឿងជិះគ្នា៥នាក់ បើកបរដឹកម្ដាយចេញពីមន្ទីរពេទ្យព្រះកុសមៈធ្វើដំណើរឆ្លងផ្លូវចូលចាក់សាំងត្រូវបានរថយន្តធុនធំ១គ្រឿងទៀតម៉ាកដេវូក្រឡុកបេតុងទៅដល់បុកពេញទំហឹង បណ្ដាលឲ្យរថយន្តវីស្ដូរងការខូចខាតទាំងស្រុង រីឯអ្នកជិះនៅក្នុងនោះ៥នាក់បានរងរបួសធ្ងន់ម្នាក់ និងស្រាល៤នាក់។
ចំណែកអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍បានរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តដែលរងការខូចខាតតិចតួចប៉ុណ្ណោះ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ធ្នូ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តម៉ាកវីស្ដូ១គ្រឿងនោះពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ2S-5772 ជិះគ្នា៥នាក់ ហើយអ្នកបបើកបរ និងអ្នកជិះនៅក្នុងនោះសរុប៥នាក់មិនត្រូវបានស្គាល់ឈ្មោះទេ និងបានរងរបួសធ្ងន់ម្នាក់ និងស្រាល៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ៕
Post a Comment