ឆេះសំរាម និងកាកសំណល់ ផ្អើលស្មានតែ ឆេះរោងចក្រ ប្លាយវិញ (មានវីដេអូ)
-អង្គភាព៧១១ បញ្ជូនរថយន្ត២គ្រឿង ទៅបាញ់ពន្លត់
ភ្នំពេញ ៖ ផ្សែងហុយយ៉ាង ខ្មួលខ្មាញ់នៅ ក្បែររោងចក្របា្លយវិញ ស្ថិតនៅជិតវត្ដអង្គ ត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ បានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ សមត្ថកិច្ចនិងប្រជាពលរដ្ឋ ស្មានតែឆេះ រោងចក្រ ប៉ុន្ដែពេលទៅពិនិត្យជាក់ស្ដែង គឺ ជាការឆេះគំនរសំរាម កាកសំណល់ជ័រចេញ ពីរោងចក្រតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ក្រុម៧១១ នៃកង ពលតូចលេខ៧០ បានបញ្ជូនរថយន្ដបាញ់ទឹក ចំនួន២គ្រឿង ចំណុះ១ម៉ឺនលីត្រ ទៅជួយ អន្ដរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ដើម្បី បង្កានិងទប់ស្កាត់កុំឱ្យអគ្គិភ័យនេះ អាចឆេះ រីករាល ដាលរោងចក្របង្កជាបញ្ហាធ្ងន់ធ្ងរដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចនៅទី នោះ ។
យោងតាមមន្ដ្រីសង្គ្រោះ នៃអង្គភាព ៧១១ បាននិយាយថា ការឆេះគំនរសំរាម និងជ័រ ដែលជាកាកសំណល់ របស់ រោងចក្រ បា្លយវិញខាងលើនេះ អាចបណ្ដាលមកពីការ បោះចោលកន្ទុយបារី បណ្ដាលឱ្យឆេះស្មៅ និងរីករាល ដាលឆេះយ៉ាងដូច្នេះ បង្កឱ្យមាន ការភ្ញាក់ផ្អើលតែម្ដងទៅ ។
មន្ដ្រីរូបនេះបានបញ្ជាក់ថា “ក្រោយពី ទទួលបានព័ត៌មាននេះភ្លាមៗ ក្រុម៧១១ បានចេញអន្ដរាគមន៍ ជួយ ពន្លត់ទាន់ពេលវេលា ហើយបើជួយសង្គ្រោះមានការយឺតយ៉ាវបន្ដិច ភ្លើងអាចឆេះរីករាលដាលទៅកាន់រោងចក្រ ដេរស្បែកជើងមួយនេះជាក់ជាមិនខានឡើយ ។ ជាមួយគ្នានេះ មន្ដ្រីជួយសង្គ្រោះពន្លត់ អគ្គិភ័យរបស់អង្គភាពអង្គរក្សបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការ ប្រុងប្រយ័ត្ននិងកុំចោលកន្ទុយបារីផ្ដេសផ្ដាស់ ដែលអាចនាំឱ្យមានកើតគ្រោះអគ្គិភ័យ ធ្វើ ឱ្យប៉ះពាល់ ដល់លំនៅឋាននិងទ្រព្យសម្បត្ដិ ផ្សេងៗ ៕
ប្រភពពី:ដើមអម្ពិល
Post a Comment