0

ភ្នំពេញ ៖ អ្នកលេងតុងទីន ជាច្រើននាក់ បានមកប្រមូលផ្ដុំនៅនគរបាលប៉ុស្ដិ៍ស្រះចក ដើម្បីសុំឱ្យជួយដោះស្រាយ ក្រោយពីមេតុង ទីនរបស់ខ្លួនបានបើកយកលុយជិតកន្លះលាន ដុល្លារ ហើយគេចខ្លួនអស់មួយរយៈពេលរួច មក ។ មេតុងទីន ដែលបានប្រមូលលុយកូនតុង ទីនរបស់ខ្លួនជាង៤០ម៉ឺនដុល្លារ រួចហើយរត់ គេចខ្លួនមិនទទួលខុសត្រូវ ត្រូវបានកូនតុង ទីន នាំគ្នាមកឡោមព័ទ្ធចាប់ប្រគល់ជូនសមត្ថ កិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាល ពីវេលាម៉ោងរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៤ ស្ថិតនៅចំណុចហាងកាហ្វេមួយ កន្លែងតាមផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។

ក្រោយពីនាំគ្នាឡោមព័ទ្ធចាប់មេតុងទីន របស់ខ្លួនរួចមក ជនរងគ្រោះទាំងនោះបាន ប្រគល់មកឱ្យនគរបាល ប៉ុស្ដិ៍ ស្រះចក ដោយ សារតែមេតុងទីនរូបនេះ ជាអ្នករស់នៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។ មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានឱ្យដឹង ថា ជនឆបោកក្នុងរឿងលេងតុងទីនខាងលើ នេះ ឈ្មោះគង់ សុភា អាយុ៣២ឆ្នាំ បានធ្វើ មេតុងទីន អស់រយៈពេលជាច្រើនឆ្នាំមក ហើយ ដោយការលេងនេះ មានជាច្រើនខ្សែ ខ្សែខ្លះ ២ម៉ឺនរៀល ១០ដុល្លារ ២០ដុល្លារនិង រហូតទៅដល់៥០ដុល្លារ ដែលដេញរៀងរាល់ ថ្ងៃនិងមួយសបា្ដហ៍ម្ដង ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បានបញ្ជាក់ ទៀតថា អ្នកខ្លះមិនត្រឹមតែលេងមួយក្បាល នោះឡើយ ប៉ុន្ដែបានលេង ជាច្រើនក្បាលចាប់ ពី៥ទៅ១០ក្បាល ដូច្នេះទំហំទឹកប្រាក់ដែល ត្រូវបាត់បង់ គឺអស់មិនតិចនោះឡើយ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច ក្រោយ ពីប្រមូលលុយតុងទីន បានជាង៤០ម៉ឺនដុល្លារ រួចមក ស្ដ្រីរូបនេះ បានគេចខ្លួន មិនចេញមុខ ដោះស្រាយជូនកូនតុងទីននោះឡើយ បាន ធ្វើឱ្យពួកគេទាំងអស់ ស្វះស្វែងដើររកដើម្បី ទូទាត់គ្នា និង ប្ដឹងផ្ដល់តាមផ្លូវច្បាប់ ។

សមត្ថកិច្ចបានបន្ដថា ក្រោយស្វះស្វែង ដើររកអស់រយៈពេលជាច្រើនថ្ងៃមកនោះ ទើបនៅវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ កូនតុងទីនម្នាក់បានប្រទះ ឃើញស្ដ្រីរូបនេះ នៅហាងកាហ្វេតាមផ្លូវបេ តុង សង្កាត់ទួលសង្កែ ទើបទូរស័ព្ទហៅកូន តុងទីនផ្សេងទៀតមកប្រមូលផ្ដុំ ដើម្បីចាប់ ប្រគល់ឱ្យសមត្ថកិច្ច ។ បច្ចុប្បន្នមេតុងទីននិងកូនតុងទីនទាំង នេះ កំពុងស្ថិតនៅប៉ុស្ដិ៍នគរបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ច ជួយដោះស្រាយ ជូនពួក គាត់ ប៉ុន្ដែយ៉ាងណានោះ មិនទាន់ដឹងពីលទ្ធ ផលនៅឡើយនោះទេ ៕




ប្រភព:lookingtoday

Post a Comment

 
Top